មានអំពើហឹង្សាដោយជនមិនស្គាល់មុខទៅលើជនរងគ្រោះចំនួន៥នាក់សមត្ថកិច្ចកំពុងស្រាវជ្រៀវ

0
33

ខេត្តកំពង់ធំ):;មានករណីអំពើហឹង្សាបានកើតឡើងកាលពីថ្ងៃទី 09-កញ្ញា-ឆ្នាំ2020 វេលាម៉ោង 19និង00នាទី នៅចំណុចលើខ្នងប្រឡាយចិនស្ថិតក្នុងភូមិអំពៅព្រៃ ឃុំសំព្រោច ស្រុកស្ទោង មានករណីហិង្សាមានស្ថានទម្ងន់ទោស(ប្រើអាវុធ)និងធ្វើឲ្យខូចដោយចេតនា បង្ករដោយជនល្មើសមួយក្រុម កំណត់អត្តសញ្ញាណមិនទាន់បាន។
●ជនរងគ្រោះមានចំនួន 05នាក់:
1-ឈ្មោះ ឡឹក ឡី ភេទប្រុស អាយុ50ឆ្នាំ របួសខ្នង3កន្លែងនិងហើមក្រោមស្លឹកត្រជៀកឆ្វេង1កន្លែង ស្រាល)ខូចម៉ូតូម៉ាកវ៉េវ1គ្រឿង មុខរបរកសិករ ។
2-ឈ្មោះ ហាយ ភក្តី ភេទប្រុស អាយុ 27ឆ្នាំ ខូចម៉ូតូម៉ាកវ៉េវ01គ្រឿង មុខរបរកសិករ ។
3-ឈ្មោះ សុខ សំអូន ភេទប្រុស អាយុ 32ឆ្នាំ ខូចម៉ូតូម៉ាកហុងដា016ចំនួន01គ្រឿង មុខរបរកសិករ ។ 4-ឈ្មោះ អេង សំអឿន ភេទប្រុស អាយុ 27ឆ្នាំ មុខរបរកសិករ
5-ឈ្មោះ លា ឡុង ភេទប្រុស អាយុ 17ឆ្នាំ មុខរបរកសិករអ្នកទាំង 05នាក់មានទីលនៅភូមិល្វា ឃុំសំព្រោច ។
យោងតាមប្រភពព័ត៌មានបានអោយដឹងថា៖មុនពេលកើតហេតុគេឃើញក្រុមជនរងគ្រោះបាននាំគ្នាទៅយាមស្រូវពង្រោះដែលទើបតែដុះខ្លាចក្រែងមានអ្នកដើរឆ្លុះកង្កែបពេលយប់ដើរជាន់ ខណៈនោះស្រាប់តែមានក្មេង05នាក់មានទីលំនៅភូមិអំពៅព្រៃ បានដើរឆ្លុះកង្កែបលុះដើដល់ចំណុចកើតហេតុក៏ឮសំឡេងស្រែកជេរហើយភ័យពេកក្មេងទាំង05នាក់បានរត់ចូលមកក្នុងភូមិវិញហើយបានជួបឈ្មោះ យ៉េន ភេទស្រីកំពង់ដើរក កូន ហើយស្រែកថាមានគេវាយឈ្មោះ ភ្លូ ឮដូចនោះក្មេងម្នាក់ឈ្មោះ ជាតិ សុវណ្ណាចេន បានរត់មកប្រាប់ឈ្មោះ អាង អន ដែលកំពង់អង្គុយផឹកហើយខណៈនោះឈ្មោះ អាង អន បានស្ទុះទាញយកដាវជិតម៉ូតូចេញពីកន្លែងផឹក មួយស្ទុះក្រោយមកក៏មានករណីហិង្សាកើតឡើងតែម្តង។
ក្រោយលទ្ធផលនៃការស្រាវជ្រាវ:និងយោងតាមការបំភ្លឺរបស់ឈ្មោះ ជាតិ សិវណ្ណចេន និងការបំភ្លឺរបស់ជនរងគ្រោះ និងការចង្អុលបង្ហាញរូបថតជនសង្ស័យ ជំនាញមានការសង្ស័យលើឈ្មោះ អាង អន ភេទប្រុស ទីលំនៅភូមិអំពៅព្រៃ ឃុំសំព្រោច ស្រុកស្ទោង។
បញ្ជាក់ៈភូមិអំពៅព្រៃ ដែលជាកន្លែងកើតហេតុ គឺស្ថិតនៅជាប់ព្រំប្រទល់គ្នា នឹងភូមិល្វា(ផ្ទះក្រុមជនរងគ្រោះ)។
*ឈ្មោះ អាង អន ជំនាញបានហៅមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកស្ទោង តែជននេះបានឆ្លើយបដិសេធថាពុំបានដឹងរឿងអ្វីទេ។
ដោយមានការសង្ស័យសមត្ថកិច្ចក៍បានសូមការអនុញ្ញាតពីថ្នាក់លើធ្វើការឃាត់ខ្លួនឈ្មោះ អាង អន ខាងលេីដើម្បីបន្តស្រាវជ្រាវរកមុខសញ្ញាផ្សេងទៀតដែលមានការពាក់ព័ន្ធ។

LEAVE A REPLY

Please enter your comment!
Please enter your name here