លោកឧត្តមសេនីយ៍ត្រីសិទ្ធិ ឡោះ លើកឡើងថា ការដឹកនាំរបស់លោកគឺគំនិតដឹកនាំសមូហភាព បុគ្គល ជាអ្នកសម្រេច

0
36

លោកឧត្តមសេនីយ៍ត្រីសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានលើកឡើងថា៖ ការដឹកនាំរបស់លោកគឺគំនិតដឹកនាំសមូហភាព ប៉ុន្តែបុគ្គលជាអ្នកសម្រេច ។ពោលគឺប្រមូលផ្តុំយក គំនិតនិងទស្សៈ លោក លោកស្រីជាស្នងការរងហើយរំលេចចេញជាគោលការណ៍ឬផែនការដើម្បីអនុវត្តប្រព្រឹត្តទៅ ដោយជោគជ័យ និង មានតម្លាភាព ។ ការលើកឡើងរបស់លោកឧត្តមសេនីយ៍ស្នងការ ក្នុងឱកាសប្រជុំ ផ្សព្វផ្សាយពីសេចក្តីណែនាំ ស្តីពីវិធានការការពារសន្តិសុខនិងសណ្តាប់ធ្នាប់សារធារណៈ និងសុវត្ថិភាពសង្គម ក្នុងពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌនេះ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃ ទី០៩ ខែកញ្ញា ឆ្នាំ២០២០ ដដែលមានការចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ជាស្នងការ រង នាយ នាយរងការិយាល័យ លោកមេបញ្ជាការវរសេនាតូចទាំង០៤ លោកអធិការស្រុក ក្រុងទាំង០៩ ។
ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ ស្នងការ បានជម្រុញដល់គ្រប់ថ្នាក់ដឹកនាំ អធិការដ្ឋាននគរ បាលខេត្ត ស្រុក ក្រុងទាំង០៩ និង វរសេនាតូចការពារព្រំដែនគោកទាំង០៤ ត្រូវរៀបចំបញ្ជីឈ្មោះកម្លាំង ដែលត្រូវចុះប្រតិបត្តិការយាមល្បាតនៅតាមគោលដៅទីប្រជុំជននានា ដូចជាទីវត្តអារាម រមណីយដ្ឋាននិងកន្លែងលេងកំសាន្តសប្បាយរបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានដែលខ្លួន គ្រប់គ្រង ។
លោកឧត្តមសេនីយ៍ត្រីសិទ្ធិ ឡោះ បានបញ្ជាក់ថា៖ទន្ទឹមនឹងការដាក់ម្លាំងចុះប្រតិបត្តិការយាមកាម តាមគោលដៅនោះ លោកអធិការ និងលោកមេបញ្ជាការ ត្រូវឲ្យអធិការរង ឬមេបញ្ជាការរង ល្បាតតាមគោលដៅ ជាមួយគ្នានោះផងដែរ ក៏មានលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង ដែលទទួលខុសត្រូវតាមស្រុក ក្រុង ទាំង០៩ ក៏ចុះធ្វើការល្បាតត្រូតពិនិត្យនៅតាមគោលដៅ ក្នុងស្រុក ក្រុងដែលខ្លួនគ្រប់គ្រង ដើម្បីធានារក្សាបានសន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់សារធារណៈឲ្យបានល្អតាមប្រពៃណីទំនៀមទំលាប់ និងបង្កល្ខណៈឲ្យប្រជាពលរដ្ឋបានជួបជុំញាតិមិត្ត ក្នុងបរិយាកាសសប្បាយរីករាយ ជូនដល់បណ្តាឥស្សរជន មន្ត្រីរាជការ ប្រជាពលរដ្ឋ។ម្យ៉ាងវិញទៀត ដើម្បីដោះស្រាយនៅពេលកើតមានហេតុ ការណ៍អ្វីកើតឡើងជាយថាហេតុ ។
ក្នុងនោះដែរ អស់លោក លោកស្រី ស្នងការរង ដែលចុះតាមបណ្តា ស្រុក ក្រុង ត្រូវក្តាប់ឲ្យបានរាល់សភាពការណ៍ពាក់ព័ន្ធសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ជាពិសេសសកម្មភាព ភេរវកម្ម ឧក្រិដ្ឋកម្ម ចលនាប្រមូលផ្តុំធ្វើកូដកម្ម បាតុកម្មនិងសកម្មភាពបទល្មើសផ្សេងៗ ដើម្បីចាត់វិធានការ ទប់ស្កាត់និងបង្រ្កាបឲ្យមានប្រសិទ្ធភាពទាន់ពេលវេលា ។ត្រូវយកចិត្តទុកដាក់ បង្កើនការស្តាប់រាល់សភាពការណ៍ក្នុងនិងក្រៅភូមិសាស្ត្រ ប្រមែប្រមូលព័ត៌មានសន្តិសុខ តាមទីវត្តអារាម រមណីយដ្ឋាន កន្លែងកំសាន្តសប្បាយរបស់ប្រជាពលរដ្ឋ ពិសេសកន្លែងពិធីបុណ្យដែលមានថ្នាក់ដឹកនាំជាន់ខ្ពស់ ចូលរួម។ ដោយធ្វើការបូកសរុបវាយតម្លៃអំពីព័ត៌មាននិងសភាពការណ៍ឲ្យបានច្បាស់ ដើម្បីមានវិធានការណ៍ដោះស្រាយ៕ដោយ នេះហើយ ជីវិត

LEAVE A REPLY

Please enter your comment!
Please enter your name here