ធុមក្លិនស្អុយអធិការកិច្ចជលផលខាជើងបឹងទន្លេសាបកំពុងផ្អែមមាត់ផ្អែមករសប្បាយកើបលុយពីបទល្មើសនេសាទ ដោយមិនខ្វល់ពីការបង្ក្រាប់

0
122

—————————————————

កំពង់ធំ ថ្ងៃទី11 ខែកញា ឆ្នាំ2020 ប្រជាពលរដ្ឋបានផ្ដល់ព័ត៌មានមកថានៅចំណុចភូមិពេជ្រ ក្រី ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ បទល្មើសនេសាទដាក់បរ ឬ រ៉ាវរាប់គីឡូរីកដូចផ្សិតគ្មានឃើញសមត្ថកិច្ចជំនាញឬក៏អធិការកិច្ចរដ្ឋបាលជលផលខាងជើងបឹងទន្លេសាបចុះបង្ក្រាបឡើយ

បើតាមប្រភពច្បាប់ការបានឲ្យដឹងថាកន្លងមកមានតែបង្ក្រាបបទល្មើសនេសាទបានហើយយកមកលក់អោយឈ្មោះទី លឿន ដែលឈរ ជើងដាក់បទល្មើសនេសាទធំជាងគេនៅក្នុងភូមិពេជ្រ ក្រី ប្រជាពលរដ្ធបានបន្តទៀតថាកន្លងមកឃើញក្រុមអធិការកិច្ចរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប បង្ក្រាបបានបទល្មើសនេសាទហើយយកមកលក់អោយឈ្មោះខាងលើ

ប្រជាពលរដ្ឋនៅក្នុងភូមិពេជ្រ ក្រី មិនសប្បាយចិត្តដោយសារតែឃើញក្រុមអធិការកិច្ចរដ្ឋបាលជលផលខាងជើងបឹងទន្លេសាបមានការឃុបឃិតជាមួយមេឈ្មួញធំៗដែលដាក់បទល្មើស បរ ឬលូស្បៃមុង មានប្រវែងរាប់គីឡូម៉ែត្រ រីឯប្រជាពលរដ្ឋដាក់ជាលក្ខណៈគ្រួសារវិញ ក្រុមអធិការកិច្ចរដ្ឋបាលជលផលខាងជើងបឹងទន្លេសាបធ្វើការបង្ក្រាបយ៉ាងចាស់ដៃទៅលើពួកគាត់

ប្រជាពលរដ្ឋបានបន្តទៀតថាក្រុមអធិការកិច្ចរដ្ឋបាលជលផលខាងជើងបឹងទន្លេសាបនេះក្នុងមួយឆ្នាំមួយឆ្នាំដើរប្រមូលលុយពីខេត្តសៀមរាបខេត្តកំពង់ធំខេត្តពោធិ៍សាត់ខេត្តកំពង់ឆ្នាំង លុយច្រកការ៉ុងរាប់រយលាន ធំជាងថៅកែឡូរ៍ទៅទៀត ប្រជាពលរដ្ឋនៅក្នុងភូមិពេជ្រ ក្រី បានបន្តទៀតថាក្រុមអធិការរកិច្ចរដ្ធបាលជលផលខាងជើងបឹងទន្លេសាប បានទៅជុំគ្នាស្នាក់នៅផ្ទះរបស់មេឈ្មួញដែលមានឈ្មោះទី លឿន ដោយមានច្រៀងខារ៉ាអូខេរាំសប្បាយស្រីញីអូនបងនៅផ្ទះមេឈ្មួញដែលមានឈ្មោះខាងលើ

ពាក់ព័ន្ធនឹងការចោទប្រកាន់របស់ប្រជាពលរដ្ឋខាងលើនេះអ្នកសារព័ត៌មានយើងបានធ្វើការទំនាក់ទំនងតាមទូរស័ព្ទទៅលោកផាត់ ផៃ នៅវេលាម៉ោង 10 និង 15 នាទីតែគួរឲ្យសោកស្ដាយលោកផាត់ ផៃ មិនលើកទូរសព្ទទាល់តែសោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here