កូនប្រុសស្រវឹងស្រាខឹងម្ដាយស្ដីបន្ទោសយកភ្លើងដុតផ្ទះម្ដាយឆេះអស់ទាំងស្រុង

0
177

ខេត្តកំពង់ធំ)::មានករណីបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនិង(ដុតផ្ទះម្ដាយបង្កើត) ហេតុការនេះបានកើតឡើងនៅថ្ងៃទី១០-កញ្ញា-ឆ្នំា២០២០ វេលាម៉ោង១៦,០០នាទីស្ថិតនៅភូមិសិរីសុខុម ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ដែលមានម្ចាស់ផ្ទះឈ្មោះ ប៉ិច ហុន ភេទស្រី អាយុ៦៣ឆ្នាំរស់នៅភូមិ-ឃុំកើតហេតុខាងលើត្រូវជាម្ដាយ)។សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យមានឈ្មោះ ពេជ្រ ល័ក្ខ ភេទប្រុស អាយុ៣៦ឆ្នាំរស់នៅភូមិ-ឃុំកើតហេតុត្រូវជាកូនបង្កេីតត្រូវបានសមត្ថកិច្ចឃាត់ខ្លួនឃាត់ខ្លួន)។
សម្ភារ:ខួចខាតមាន: ១.ផ្ទះ០១ខ្នងទំហំ៥មx៧ម ប្រក់ស័ង្កសី ជញ្ចាំងស័ង្កសីឆេះអស់ទាំងស្រុង)២.កង់០២គ្រឿង៣.ទូរទស្សន៍០១គ្រឿង ៤.លុយខ្មែរ២៥ម៉ឺនរៀល និងសម្ភារ:ប្រើប្រាស់មួយចំនួនទៀត។
បើតាមសាក្សីដែលបានឃើញហេតុការណ៍នេះបានប្រាប់អោយដឹងថាមុនពេលកើតហេតុគេឃើញជនសង្ស័យបានមកផឹកស្រានៅក្រោមផ្ទះមា្ដយ ជាមួយមិត្តភ័ក្ដជាច្រើននាក់ លុះពេលផឹកស្រាស្រវឹង ខឹងម្ដាយស្ដីថារឿងផឹកស្រា ក៏យកភ្លើងដុតផ្ទះម្ដាយ។ ភ្លាមៗ អ្នកផឹក រួមទាំងអ្នកភូមិបាននាំគ្នាជួយពន្លត់ភ្លើងតែជនសង្ស័យបានយកកាំបិត និងដំបងដេញវាយគេ-ឯង មិនអោយពន្លត់ភ្លើងរហូតមុតរយះខ្លួនឯងជាមួយស័ង្កសី។ ក្រោយពេលកើតហេតុសមត្ថកិច្ចជួយអន្តរាគមន៍ឃាត់ជនសង្ស័យ និងពន្លត់ភ្លើងតែជួយមិនឈ្នះ។+មូលហេតុ: ស្រវឹងស្រាជោគជាំខឹងម្ដាយស្ដីបន្ទោសក៍យកភ្លើងដុតផ្ទះឆេះអស់ទាំងស្រុង

LEAVE A REPLY

Please enter your comment!
Please enter your name here