បុរសវ័យ៦៦ឆ្នាំម្នាក់ធ្វើអត្តឃាតដោយចងករសម្លាប់ខ្លួនឯង

0
58

ខេត្តកំពង់ធំ:ថ្ងៃសុក្រថ្ងៃទី១១ ខែ កញ្ញា ឆ្នាំ២០២០។_មនុស្សស្លាប់ដោយធ្វើអត្តឃាត (ចងក)ស្ថិត នៅភូមិបឹងល្វា ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។_
_*ដឹងហេតុការណ៍ វេលាម៉ោង ៤ និង ០០ នាទី ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២០ នៅលើផ្ទះរបស់ខ្លួន។_
សពឈ្មោះ ប៉េន គួន ភេទប្រុស អាយុ ៦៦ឆ្នាំ ជនជាតិខ្មែរ* នៅភូមិកើតហេតុខាងលើ។_
បើតាមការបំភ្លឺរបស់ឈ្មោះតុង ហុិន ភេទ ប្រុស អាយុ៦២ឆ្នាំជនជាតិខ្មែរ(ត្រូវជាអ្នកជិតខាងគ្នា)បាន រៀបរាប់ថា ឈ្មោះ ប៉េន គួន ភេទប្រុស អាយុ ៦៦ឆ្នាំនៅភូមិបឹងល្វា ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ គឺជាអ្នក ជិតខាងគ្នានិងរាប់អានជិតស្និតមានផ្ទះនៅក្បែរគ្នាហើយគាត់មានជំងឺគ្រុនរយៈពេល២០ថ្ងៃ មកហើយ។ មកដល់ថ្ងៃ នេះគាត់រស់នៅជាមួយកូនម្នាក់ ឈ្មោះ កាត ក្មេង ភេទប្រុស អាយុ ៤០ឆ្នាំ តែកូនឈ្មោះ កាត ក្មេង មិននៅផ្ទះ បានទៅសីុឈ្នួលកាប់ ព្រៃនៅតំបន់អូរក្រពើចំនួនប្រាំបីថ្ងៃមកហើយ ហើយឈ្មោះ ប៉េន គួន គាត់នៅចាំផ្ទះតែម្នាក់ ឯងទេ ពេលនោះខ្ញុំបាទជួយមើលថែគាត់ជាប្រ ចាំថ្ងៃដែល លុះដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ ពេលល្ងាចខ្ញុំមកពីឃ្វាលគោវិញមុជទឹករួចប្រញាប់ទៅមើលគាត់ស្រាប់តែឃើញគាត់កំពុងតែដេក នៅលើផ្ទះទទូរភួយជិត ដោយមិនលឺមាត់កអ្វីទេ មើលទៅគាត់គ្រុនខ្លាំងពេលនោះខ្ញុំបានសួរគាត់ថា មានលុយអត់ ខ្ញុំអោយកូនខ្ញុំឌុបយកទៅពេទ្យ ហើយសួរទៅគាត់ទៀតថាហូបបាយ ហូបបបរនៅ ពេលសួររួចខ្ញុំបានដើរទៅផ្ទះរបស់ខ្ញុំវិញ ហើយបានប្រាប់កូនរបស់ខ្ញុំអោយទៅទិញទឹកសណ្ដែងមួយកំប៉ុងយកអោយគាត់ហូប ពេលកូនខ្ញុំត្រឡប់មកវិញវាប្រាប់ខ្ញុំថា គាត់ព្រមទៅពេទ្យហើយព្រឹកនេះ ហើយទុកអោយគាត់សំរាកតែម្នាក់ឯងរហូតដល់ព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ៦និង ៣០ នាទីព្រឹក ខ្ញុំបាទបានទៅហៅគាត់ដើម្បីយកទៅពេទ្យ ពេលមកដល់ផ្ទះគាត់ឃើញទ្វារបើកនៅចំហរបន្តិច ក៏បើកចូលទៅក្នុងផ្ទះឃើញមានមុង តែពុំមានឃើញមនុស្សដេក ឃើញតែកំប៉ុងទឹកសណ្ដែកពុំបានគាស់ផឹកទេ ខ្ញុំឆ្ងល់ចុះមកដីវិញឃើញម៉ូតូនៅក្រោម ផ្ទះនិងបាន ឃើញជើងធ្លាក់សំយ៉ុងផុតពី រនាបចង្ក្រានបាយ ចំហៀងខាងជើង ទើបដឹងថាឈ្មោះ ប៉ែន គួន ចងកខ្លួនឯងដោយខ្សែរស្មាច់ពណ៌ស ភ្ជាប់ទៅនឹងដំបូលចង្រ្កានបាយហើយបានហៅអ្នកភូមិជួយមើលឃើញថា គាត់បានចងក ដោយ ខ្លួនឯងស្លាប់បាត់ទៅហើយ ពេលនោះខ្ញុំក៏ បានរាយការណ៍ជូនសមត្ថកិច្ច អាជ្ញាធរភូមិតែម្ដង។_
ក្រោយទទួលព័ត៌មានខាងលើសមត្ថកិច្ចជំនាញបានសហការ ជាមួយ ប៉ុស្តិ៍រដ្ឋបាល ក្រុមប្រឹក្សាឃុំមេភូមិ គ្រូពេទ្យ និងក្រុមគ្រួសារសព ដើម្បីចូលរួមពិនិត្យទីកន្លែងកើតហេតុ និងសព។_
_ការពិនិត្យនៅលេី កមានស្នាមទ្រុតទំហ៊ុ0.៦ស.មព័ទ្ធកបញ្ឆិតទៅក្រោយនៅលេីខោខ្លីមានស្នាមសេីមដាម(សង្ស័យទឹកកាម)ក្រៅពីនេះនៅលេីដងខ្លួុន ពុំមានស្លាកស្នាមអ្វីកត់សម្គាល់ឡើយ។_
_ក្រោយពីពិនិត្យចប់: បានធ្វើកំណត់ហេតុ ប្រគល់សព ជូនទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។_
សនិដ្ឋាន:* ជនរងគ្រោះឈ្មោះ ប៉េន គួន នេះស្លាប់ដោយ សារធ្វើអត្តឃាត (ចងក)ខ្លួុនឯង។_
_*មូលហេតុ:* មានជំងឺប្រចាំកាយ។_

LEAVE A REPLY

Please enter your comment!
Please enter your name here