ឯកឧត្តម ជា សែ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុករវៀង បានដឹកនាំក្រុមការងារចូលរួមកាន់បិណ្ឌវេនទី៩ និងប្រគេនទេយ្យវត្ថុ ព្រមទាំងបច្ច័យជូនដល់វត្តចំនួន០៣ ក្នុងស្រុករវៀង

0
73

ដោយ៖ មាន រតនា
ព្រះវិហារ៖ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្តម ជា សែ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុករវៀង បានដឹកនាំក្រុមការងារចូលរួមកាន់បិណ្ឌវេនទី៩ និងប្រគេនទេយ្យវត្ថុ ព្រមទាំងបច្ច័យជូនដល់វត្តចំនួន០៣ គឺ៖ វត្តបឹងប្រិយសិរីរតនៈ (ហៅវត្តជីអោក), វត្តសុវណ្ណគីរី(ហៅវត្តភ្នំដែក) និងវត្តសុវណ្ណរតនៈ(ហៅវត្តព្រីង) ស្ថិតក្នុងស្រុករវៀង ខេត្តព្រះវិហារ។

នាឱកាសនោះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ក្រុមការងារថ្នាក់ខេត្តចុះជួយស្រុរវៀង សាមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការ និងកងកម្លាំង​ទាំងបីចំណុះរដ្ឋបាលស្រុករវៀង បងប្អូនប្រជាពលរដ្ឋ លោកយាយ លោកតាចំណុះជើងវត្តយ៉ាងច្រើនកុះករផងដែរ។

គួររំលឹកថា ពិធីបុណ្យកាន់បិណ្ឌត្រូវ បានប្រារព្ធធ្វើឡើងចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៤រោច ខែភទ្របទ ចំណែក​ឯថ្ងៃ១៥រោចគឺជាថ្ងៃភ្ជុំបិណ្ឌ ពោលជាថ្ងៃដែលសន្មត់ទុកថា ជាថ្ងៃបញ្ចប់ នៃពិធីបុណ្យភ្ជុំបិណ្ឌ។ នៅថ្ងៃនោះមហាជន ប្រុស ស្រី ក្មេង ចាស់ នៅទូទាំងប្រទេសកម្ពុជា ដែលគោរពប្រតិបត្តិ ចំពោះព្រះពុទ្ធសាសនា បាននាំគ្នាទៅលះកាត់សេចក្តីកំណាញ់ ដោយបរិច្ចាគនូវគ្រឿងសក្ការបូជាទាំងឡាយ រួមមានចង្ហាន់ នំចំណី ផ្លែ​ឈើ ថវិកាផ្សេងៗ សម្រាប់ផ្គត់ផ្គង់ដល់ព្រះសង្ឃដែលកំពុងគង់ចាំព្រះវង្សាអស់កាលត្រីមាស ក្នុងពុទ្ធសីមានៃទីអារាមវត្តនីមួយៗ។

សម្រាប់ពិធីបុណ្យនេះនៅគ្រប់វត្តទូទាំង ប្រទេសមាន ឧបាសក ឧបាសិកា មហាជន មូលមីរគគ្រឹកគគ្រេងធ្វើឱ្យបរិយាកាស ក្នុង ទីអារាមវត្តមានភាពឱឡារិកអធិកអធមក្រៃលែង សំឡេងភ្លេងពិណពាទ្យ ឬភ្លេងប្រពៃណីបានបន្លឺឡើងរងំរណ្តំ ជាកិច្ចស្វាគមន៍ដល់ពុទ្ធបរិស័ទជិតឆ្ងាយ។

ឯកឧត្តម ជា សែ និង​ក្រុមការងារ បាន​អញ្ជើញអុជ​ទានធូប បួងសួងថ្វាយព្រះពរជ័យដល់ព្រះមហាក្សត្រ នរោត្តម សីហមុនី ព្រះមហាក្សត្រី មុនីនាថ សីហនុ និងប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំសមាជិកព្រឹទ្ធសភា ថ្នាក់ដឹកនាំ សមាជិករដ្ឋសភា ព្រមទាំងប្រជាពលរដ្ឋ នៅទូទាំងប្រទេស សូមឱ្យជួបតែសេចក្តីសុខ សន្តិភាព និងសេចក្តីចម្រើនគ្រប់ៗគ្នា ព្រមទាំងបាន​ធ្វើ​ពិធី​បង្សុកូល ឧទ្ទិស​កុសលផល​បុណ្យ ដល់​បុព្វការី​ជន មាន​មាតា បិតា ជីដូន​ជីតា ញា​តិ្ត​ការ​ទាំង៧​សណ្ដាន ដែល​បាន​ចែក​ឋាន​ទៅ សូម​បាន​សោយសុខ​ទៅកាន់​ឋាន​សុគតិភព កុំបី​ឃ្លាងឃ្លាតឡើយ។

ក្នុងពិធីឆ្លងបិណ្ឌវេនទី៩នេះ​ដែរ​ ឯកឧត្តម និងក្រុមការងារ ក៏បាននាំយកមកនូវទេយ្យវត្ថុ និងបច្ច័យ សម្រាប់កសាងប្រគេនដល់ព្រះសង្ឃទាំងបីវត្ត ព្រមទាំងបានចូលរួមរាប់បាត្រផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here