នគរបាលអនុវត្តដីកាតុលាកា ឃាត់ខ្លួនចោរប្លន់១នាក់ ខណៈគេចខ្លួន១១ឆ្នាំ

0
28

ខេត្តពោធិ៍សាត់ ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ សហការចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ២៩/ព.ស ចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ចេញដោយលោក កុល កំពូល ចៅក្រមសើបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់ ដោយឃាត់ចាប់ខ្លួនចោរប្លន់ប្រដាប់អាវុធជាជនសង្ស័យម្នាក់ ។

ករណីអនុវត្តដីកាខាងលើ ធ្វើឡើងនាល្ងាចថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅភូមិថ្មី ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ បច្ចុប្បន្ន ភូមិថ្មី ឃុំតាលោ(ស្រុកតាលោកសែនជ័យ) ។

កម្លាំងចុះប្រត្តិបត្តិការបានឲ្យដឹងថា យោងតាមដីកាខាងលើជនសង្ស័យ ឈ្មោះ សេង ឡៃ ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មានទីលំភូមិថ្មី ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ បច្ចុប្បន្ន ភូមិថ្មី ឃុំតាលោ(ស្រុកតាលោកសែនជ័យ) ។

ប្រភពព័ត៌មានពីនគរបាលខាងលើបន្តថា ជនសង្ស័យ(សេង ឡៃ)ជាប់ចោទពីបទៈ ប្លន់ប្រដាប់អាវុធ ដែលបានប្រព្រិត្តឡើងនៅភូមិថ្មី ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៩ រួចរត់គេចបាត់ពីមូលដ្ឋាន ជនសង្ស័យ(សេង ឡៃ)បានបញ្ជូនទៅសាលាដំបូងខេត្តពោធិ៍សាត់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here