យុវជនម្នាក់មានសត្តិមិនសូវគ្រប់លក្ខណះ ស្រវឹងស្រាខឹងនឹងឪពុក-ម្តាយ ជេស្តីបន្ទោស រត់ឡើងទៅលើផ្ទះបងស្រីសម្ងំធ្វើអត្តឃាត ចងកសម្លាប់ខ្លួន ឯង

0
26

(កំពង់ធំ)៖ យុវជនម្នាក់មានសត្តិមិនសូវគ្រប់លក្ខណះ ស្រវឹងស្រាខឹងនឹងឪពុក-ម្តាយជេស្តីបន្ទោសក៏រត់ឡើងទៅលើផ្ទះបងស្រីរបស់ខ្លួនឯងសម្ងំធ្វើអត្តឃាត ចងកសម្លាប់ខ្លួន ឯងបណ្ដាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម។ ហេតុការណ៍នេះបានបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១៨ និង ០០ នាទី ថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០២០ នៅចំណុចលើផ្ទះបងស្រីជនរងគ្រោះឈ្មោះ យន សុខណា ភូមិគុហ៍បារ៉ែង ឃុំអណ្ដូងពោធ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ ។

សពជនរងគ្រោះឈ្មោះ យន យ៉េ (ហៅភូម) ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ នៅភូមិមិគុហ៍បារ៉ែង ឃុំអណ្ដូងពោធ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ ។

តាមការបំភ្លឺរបស់ឈ្មោះ ស្វាយ ហៃ ភេទប្រុស អាយុ ៥២ឆ្នាំជនជាតិខ្មែរ (ត្រូវជាឪពុកមា) បានរៀបរាប់ថា ៖ ឈ្មោះ យន យ៉េ (ហៅភូម) ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ នៅភូមិ-ឃុំកើតហេតុខាងលើ មានសត្តិមិនសូវគ្រប់លក្ខណះទេ។ មុនកើតហេតុវាស្រវឹងស្រាវាសុំលុយឪពុកម្តាយមិនបាន ក៏រករឿងឪពុកនឹងម្តាយវា វាយចានឆ្នាំងរួចវាក៏ដើរទៅឡើងលើផ្ទះបងស្រីទៅ គឺជាទំលាប់របស់វា ពេលខឹងឪពុកម្តាយម្តងៗ លុះដល់ម៉ោងកើតហេតុខាងលើបងវាសង្ស័យ លួចបើកបង្អួចមើល ស្រាប់តែឃើញប្អូនបានចង ក នឹងឈនលើផ្ទះ បានស្លាប់បាត់ទៅហើយ។

ក្រោយទទួលបានព័ត៌មានភ្លាមសមត្ថកិច្ចជំនាញយើង បានសហការជាមួយមេភូមិ ឃុំ គ្រូពេទ្យ និងក្រុមគ្រួសារសព ដើម្បីចូលរួមពិនិត្យទីកន្លែងកើតហេតុ និងពិនិត្យសព ។
តាមការពិនិត្យ: នៅលេី ក មានស្នាមទ្រុឌទំហំ០.៦ស.ម ព័ទ្ធកបញ្ឆិតទៅក្រោយ និងនៅលេីខោខ្លីមានស្នាមសេីមដាម ដែលជាទឹកកាម ក្រៅពីនេះនៅលេីដងខ្លួន ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ។
ក្រោយពីការពិនិត្យដោយយកចិត្តទុកដាក់រួចសមត្ថកិច្ចជំនាញបានធ្វើការសន្និដ្ឋានថា៖ ជនរងគ្រោះឈ្មោះ យន យ៉េ (ហៅភូម) បានស្លាប់ដោយសារធ្វើអត្តឃាត(ចងក)ដោយខ្លួុនឯង។
មូលហេតុ: ស្រវឹងស្រា ខឹងនឹងឪពុក-ម្តាយ ជេស្តីបន្ទោស។

បន្ទាប់ពីបានពិនិត្យចប់សព្វគ្រប់រួចហើយ សមត្ថកិច្ចជំនាញបានធ្វើកំណត់ហេតុប្រគល់សព ជូនទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

LEAVE A REPLY

Please enter your comment!
Please enter your name here