រម៉កដឹកធ្យូងបែកកង់រេចូលរថយន្ដដឹកអេតចាយរងរបួសធ្ងន់

0
22

ព្រះវិហារ៖ នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវៀងម៉ូតូដឹកធ្យូងបានបែកកង់បានរ៉េចង្កូតចូលរថយន្ដដឹកអេតចាយ រងរបួស ធ្ងន់នៅភូមិអូពោធ៍ ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។

លោកមេប៉ុស្តិ៍រមណីយបានឲដឹងថា​ មុនពេលកើតហេតុ មានរម៉កដឹកធ្យូងមួយគ្រឿងបើកបរម្នាក់ឯងធ្វើដំណើរស្របទិសគ្នាពីជើងទៅត្បូងលើផ្លូវជាតិលេខ៦២លុះដល់ ចន្លោះគីឡូម៉ែត្រលេខ៤៩ និង៥០ រម៉កខាងលើបានបែកកង់ទប់ចង្កូតមិនជាប់បានរេចង្កូតចូលរថយន្ដកូរ៉េ ទីតាន់មួយគ្រឿងពណ៌ខៀវ ឃ្លុប ពាក់ស្លាកលេខ2AL.0722 ធ្វើឲតៃកុងរម៉ករងរបួស ត្រូវបានរថយន្ដដឹកយកមកខេត្តកំពង់ចាម។

រឺឯរម៉កម៉ូតូបានក្រឡាប់ផ្ងារជើងធ្វើឲធ្យូងនិងឈើប្រមាណ១០សន្លឹកធ្លាក់រាយប៉ាយតាមផ្លូវ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍នាំយកទាំងរថយន្ដនិងរម៉កម៉ូតូខាងលើយកមករក្សារទុករងចាំការដោះស្រាយនៅពេលក្រោយ។,

LEAVE A REPLY

Please enter your comment!
Please enter your name here