បុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងគោយន្តកន្ត្រៃយ៍

0
41

(កំពង់ធំ)៖ គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃសុក្រ ៩រោច ខែ ភទ្របទ ឆ្នាំជូន ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០២០ វេលាម៉ោង ២២ និង ៥៣នាទី នៅលើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ ១៣០-១៣១ ភូមិព្រៃភ្លូ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ ០១លើក រវាងម៉ូតូ និងគោយន្តកន្ត្រៃយ៍បណ្ដាលឲ្យមនុស្សស្លាប់ ០១នាក់ (ប្រុស) ខូចខាតម៉ូតូ០១ គ្រឿង និងគោយន្ត ០១គ្រឿង :

ម៉ូតូម៉ាកC125 ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ធំ1I-0690 បេីកបរដោយឈ្មោះ ឈុំ សុភ័ក្រ ភេទប្រុស អាយុ ៣១ឆ្នាំ នៅ ភូមិព្រៃភ្លូ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ មុខរបរ ធ្វើស្រែ មិនពាក់មួកសុវត្ថិភាពស្លាប់នៅកន្លែងកើតហេតុ។

គោយន្តកន្ត្រៃយ៍ ម៉ាកគូបូតា ពណ៌ក្រហម ស្លាកលេខគ្មាន បើកបរដោយឈ្មោះ អ៊ុក ឈិន ភេទប្រុស អាយុ ៤០ឆ្នាំនៅភូមិព្រៃភ្លូ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ បើកបរពីជើងទៅត្បូង(គេចខ្លួន)។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងនៅទីកន្លែងកើតហេតុ,ធ្វើកំណត់ហេតុប្រមូលវត្ថុតាងទាំងពីរយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ថ្ម ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ចំណែកឯសព បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះសមត្ថកិច្ចជំនាញបានបញ្ជាក់ថា មូលហេតុបឋម បង្ករឡើងដោយគោយន្តបទខ្វះការប្រុងប្រយ័ត្ន៕

LEAVE A REPLY

Please enter your comment!
Please enter your name here