អនុមោទនាពិធីបុណ្យភ្ជុំបិណ្ឌរបស់ឯកឧត្តមនិងលោកជំទាវអញ្ជើញឆ្លងវេនទី១០ នៅវត្តសមាធិផល (ហៅវត្តលោកយួន) ក្នុងសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ

0
81

(បន្ទាយមានជ័យ) ឯកឧត្តម ប៉ាល់ សំអឿន អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យនិង លោកជំទាវ ឆៃ នារី ប៉ាល់ សំអឿន លោក យុទ្ធ ស្វីតនី ប្រធានរតនាគារខេត្តនិងលោកស្រី លោក យឹម លី ប្រធានមន្ទីរបរិស្ថានខេត្ត និងបុត្រា បុត្រីរួមជាមួយប្រជាពុទ្ធបរិស័ទ​​ បានអញ្ជើញចូលរួមដោយសេចក្តីជ្រះថ្លាដាក់បាត្រក្នុងពិធីបុណ្យឆ្លងវេនទី១០ (ដាក់បិណ្ឌ) និងបាននាំយកចង្ហាន់ និងទេយ្យវត្ថុ បច្ច័យសម្រាប់កសាងមួយចំនួនប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាសនៅវត្តសមាធិផល (ហៅវត្តលោកយួន) ក្នុងសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃសុក្រ ១០រោច​ ខែភទ្របទ​ ឆ្នាំ​ជូត​ ទោស័ក​ ពស​២៥៦៤​ ត្រូវនឹងថ្ងៃទី​១២ ខែកញ្ញា​ ឆ្នាំ​២០២០។
សូមជម្រាបជូនថា ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌឆ្នាំ២០២០នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី០៣ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០។
ក្នុងឱកាសនោះ ឯកឧត្តម ប៉ាល់ សំអឿននិងលោកជំទាវ ឆៃ នារី ប៉ាល់ សំអឿននិង ប្រជាពុទ្ធបរិស័ទ​បានបូជាទៀនធូប ផ្កាភ្ញី និងគ្រឿងសក្ការៈថ្វាយ និងថ្វាយបង្គំ គុណបុណ្យព្រះរត្នត្រ័យ គុណកែវទាំងបី គឺព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ និងឧទ្ទិសថ្វាយវត្ថុស័ក្ដិសិទ្ធក្នុងលោក ទេវតាអភិបាលរក្សាទីអារាមនេះ ដើម្បីចម្រើននូវសេចក្ដីសុខ និងសេចក្ដីជ្រះថ្លា ក្នុងកុសលផលបុណ្យនៃពិធីសូត្រមន្តកាន់បិណ្ឌវេនទី១០ នាឱកាសដ៏វិសេសវិសុទ្ធនេះ។
ពិធីបុណ្យកាន់បិណ្ឌវេនទី១០(វេនរបស់ឯកឧត្តម ប៉ាល់ សំអឿន អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ និងលោកជំទាវ ឆៃ នារី ប៉ាល់ សំអឿន លោក យុទ្ធ ស្វីតនី ប្រធានរតនាគារខេត្តនិងលោកស្រី លោក យឹម លី ប្រធានមន្ទីរបរិស្ថានខេត្ត) នៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះគឺដើម្បីឧទ្ទិសមហាកុសលជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជន មានមាតាបិតា ជីដូន ជីតា គ្រូឧបជ្ឈាយាចារ្យ បុព្វបុរសជាតិ វីរជនជាតិ មន្ត្រីរាជការស៊ីវិល នគរបាល យុទ្ធជន យុទ្ធនារី ជាអ្នកមានគុណូបការៈចំពោះជាតិ និងប្រជាជនកម្ពុជា ដែលបានពលីនិងទទួលមរណភាពទៅកាន់លោកខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here