ឈ្មួញដឹកជ្រូករស់៦០០ក្បាលឆ្លងដែនតាមច្រករបៀងកំពង់ស្ពានដែលជាប់ច្រកទ្វាអន្តរជាតិបាវិតក្រុងបាវិតទៅប្រទេសវៀតណាម

0
73

ខេត្តស្វាយរៀង៖មានឈ្មួញនាំជ្រូករស់ពីប្រទេសថៃឆ្លងដែនតាមច្រករបៀងកំពង់ស្ពានទៅប្រទេសវៀតណាមដែលអាជ្ញាធរមិនអនុញ្ញាតិឲ្យធ្វើចរាចរណ៍ទំនិញគ្រប់ប្រភេទតាមច្រករបៀងនិងច្រកតំបន់ព្រំដែនក៏ប៉ុន្តែក្រុមឈ្មួញនៅតែផ្គើននាំជ្រូករស់ចេញតាមច្រករបៀងកំពង់ស្ពានស្ថិតនៅភូមិបាវិតកណ្តាលសង្កាត់បាវិតក្រុងបាវិតខេត្តស្វាយរៀងរសៀលថ្ងៃទី១១កញ្ញា២០២០ នេះដែលមន្ត្រីជំនាញម្នាក់ឈ្មោះសាយពន្លឺ មេត្តា អនុប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តស្វាយរៀងបានឲ្យដឹងថា ជ្រូករស់ចំនួន៦០០ក្បាលដឹកតាមរថយន្តយីឌុប២គ្រឿងឆ្លងដែនទៅប្រទេសវៀតណាមតាមច្រករបៀងកំពង់ស្ពានក្រុងបាវិតគឺជ្រូករបស់ក្រុមហ៊ុនលឹម ស៊ីវម៉ី មានច្បាប់អនុញ្ញាតិនាំជ្រូករស់ពីប្រទេសថៃ ឆ្លងកាត់កម្ពុជាទៅប្រទេសវៀតណាមក្នុងមួយថ្ងៃ៦០០ក្បាលទៅ១,២០០ក្បាល។

នៅថ្ងៃទី១១កញ្ញាឆ្នាំ២០២០នេះដឹកតាមច្រករបៀងកំពង់ស្ពាន ក្រុងបាវិតចំនួន៦០០ក្បាលដែលមានរថយន្ត១គ្រឿងពាក់ស្លាកលេខ3E3712ចំនួន៣០០ក្បាលរថយន្តពាក់ស្លាកលេខ3A-5158ចំនួន៣០០ក្បាលនិងដឹកចេញតាមច្រកទ្វាព្រំដែនអន្តរជាតិព្រៃវល៌៍ល ឃុំថ្មីស្រុកកំពង់រោទ៌៦០០ក្បាល។ក្នុងនោះក៏មានក្រុមហ៊ុនជីធីហ្វោនដេស៊ិននាំជ្រូករស់ចេញតាមច្រកទ្វាព្រំដែនអន្តរជាតិព្រៃវល៌៍លចំនួន៦០០ក្បាលដែរ។

ទាក់ទិនករណីនេះដែរ មានក្រុមហ៊ុនអ្នកនាំជ្រូកពីប្រទេសថៃទៅប្រទេសវៀតណាមម្នាក់សុំមិនបញ្ចេញឈ្មោះបានបង្ហើបឲ្យដឹងថា ក្រុមហ៊ុននាំជ្រូកពីប្រទេសថៃ ទៅប្រទេសវៀតណាម មានច្រើនក្រុមហ៊ុន ក៏ប៉ុន្តែក្រុមហ៊ុន លឹម ស៊ីវម៉ី កន្លងមកមាននាំជ្រូករស់ពីប្រទេសថៃ ដាក់ចែកចាយតាមឡដ៏សត្តឃាដក្នុងខេត្តស្វាយរៀងកាប់សាច់លក់នៅលើទីផ្សារផងដែរ ទាក់ទិនករណីនេះដែរអ្នកសារព័ត៌មានយើងមិនអាចរកការបំភ្លឺពីតំណាងក្រុមហ៊ុនលឹមស៊ីវម៉ីបានទេ ទូរសព្ទ័អត់ចូល។

ប្រភពពីមន្ត្រីពេទ្យសត្វបានបង្ហើបឲ្យដឹងទៀតថា មានក្រុមហ៊ុនដានីដេង នាំជ្រូករស់ពីប្រទេសថៃមកលក់ចែកចាយតាមឡដ៏សត្តឃាដនានាទូទាំងខេត្តស្វាយរៀងសម្រាប់កាប់សាច់លក់នៅទីផ្សាររាប់រយក្បាលក្នុង១ថ្ងៃៗ ហើយអ្វីដែលប្រជាពលរដ្ឋមានការព្រួយបារម្ភនោះគឺពេលមានជ្រូកឈឺឬងាប់ឈ្មួញវៀតណាមមិនយកឈ្មួញតែងតែលក់ជ្រូកទាំងនោះឲ្យតាមឡដ៏សត្តឃាតប្រលះលក់ចែកចាយនៅលើទីផ្សារនានាក្នុងខេត្តស្វាយរៀងធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគយ៉ាងខ្លាំង។

ទាក់ទិនករណីនេះដែរក្រុមកម្មកររបស់ក្រុមហ៊ុនលឹមស៊ីវម៉ី បានបំភ្លឺថា គ្មានជ្រូកឈឺទេ គឺជ្រូកអន់ដឹកឆ្ងាយត្រូវក្តៅ អន់វៀតណាមគេមិនយកទេ ហើយចំពោះជ្រូកងាប់ ក៏មិនមិនមែនងាប់ដោយជម្ងឺទេ គឺងាប់ដោយត្រូវក្តៅ បើងាប់ភ្លាមគឺវះសាច់ចែកកម្មករហូបបើងាប់តាមផ្លូវអន់សាច់គឺដុតចោល បើជ្រូកអន់គឺលក់ឲ្យឡដ៏កាប់សាច់៕ដោយជា រដ្ឋា

LEAVE A REPLY

Please enter your comment!
Please enter your name here