មួយរយៈនេះកម្លាំងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងចំនួន 22នាក់និងបានដុតដៃដុតជើងយ៉ាងសកម្មទៅលើចំពោះបទល្មើសនេសាទ នឹងមធ្យោបាយកាណូតបាឡាស្មាច់ចំនួន 5 គ្រឿងចុះបង្ក្រាបបទល្មើសនេសាទក្នុងរដូវបិទនេសាទស្ថិតក្នុងឃុំសំរោងសែននិងឃុំស្វាយរំពារស្ថិតក្នុងស្រុកកំពង់លែង

0
76

………………. ……………………………
ខេត្តកំពង់ឆ្នាំង នៅថ្ងៃអង្គារ 6 រោចខែភទ្របទឆ្នាំជូតទោស័កព.ស 2564ត្រូវនឹងថ្ងៃទី 8 ខែកញ្ញាឆ្នាំ 2020 កម្លាំងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបានដឹកនាំកម្លាំងចំនួន 22 នាក់និងមធ្យោបាយកាណូតចំនួន 5 គ្រឿងដែលបែងចែកជា02
ក្រុម ចំណែកក្រុមទី 1 ដឹកនាំដោយលោកម៉ប់ សាម៉ុននាយរងខណ្ឌជលផលបានសហការជាមួយគណៈជាការឯកភាពស្រុកកំពង់លែងប្រើប្រាស់មធ្យោបាយកាណូតចំនួន 4 គ្រឿងនិងអ្នកចូលរួមមានកម្លាំងសរុបចំនួន 18 នាក់បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសនៅក្នុងភូមិសាស្ត្រឃុំស្វាយរំពារនិងឃុំសំរោងសែនស្ថិតក្នុងភូមិស្វាយរំពារនិងភូមិសំរោងសែននៅចំណុចបឹងអង្គរទិ្វបនិងក្រោយភូមិសំរោងសែនក្នុងស្រុកកំពង់លែង នៅក្នុងពេលនោះដែរកម្លាំងចម្រុះបានឯកភាពគ្នាចុះរុះរើបាំងស្បៃមុងនិងបំផ្លាញចោលវត្ថុតាងនៅនឹងកន្លែង។

និងក្រុមទី 2 សង្កាត់រដ្ឋបាលជលផលកំពង់លែងកម្លាំងចំនួន
04នាក់មធ្យោបាយកាណូត01គ្រឿងបានចុះប្រតិបត្តិការបង្ក្រាបនៅក្នុងភូមិសាស្ត្រចំណុចឃុំច្រណូក ភូមិឯលិចនិងចំណុចអូរចំនៀកបានចុះរុះរើរបាំងស្បៃមុងនិងបំផ្លាញចោលវត្ថុតាងនៅនឹងកន្លែង ក្នុងការប្រតិបត្តិការបង្ក្រាបខាងលើកម្លាំងយើងទទួលលទ្ធផលបង្ក្រាបបានដូចខាងក្រោម: មួយមានរបាំងស្បៃម៉ុងចំនួន 47 កន្លែងស្មើនឹង2300ម៉ែត្រ លបលូចំនួន 47មាត់ បង្គោល 1050ដើមនិងចាក់ពន្ធលែងកូនត្រីចំរុះចូលបឹងធម្មជាតិវិញចំនួន 320 គីឡូក្រាមផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here