ឯកឧត្ដម តូច ប៉ូលីវ៉ា ប្រគេនទេយ្យទាន និងថវិកា ចូលរួមបុណ្យកាន់បិណ្ឌ និងដាក់បិណ្ឌទី១០ នៅវត្តព្រៃបន្ទាយ នៅក្នុងឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង

0
76

(ខេត្តស្វាយរៀង)នាព្រឹកថ្ងៃសៅរ៍ ១០រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម តូច ប៉ូលីវ៉ា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយជ្រំ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្វាយយា ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោក អនុប្រធាន សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្វាយយា លោកមេឃុំ លោក លោកស្រីក្រុមប្រឹក្សាឃុំ កំលាំងប៉ុស្ដិ៍រដ្ឋបាល មេភូមិ បាននាំយកទេយ្យទាន និងថវិកា ចូលរួមបុណ្យកាន់បិណ្ឌ និងដាក់បិណ្ឌទី១០ នៅវត្តព្រៃបន្ទាយ ស្ថិតនៅក្នុងឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ឯកឧត្ដម តូច ប៉ូលីវ៉ា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង ឯកឧត្ដម ចៅ ភិរុណ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយជ្រំ និងឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ជូនដល់ព្រះសង្ឃ និងបងប្អូនប្រជាពលរដ្ឋ ។

ឯកឧត្ដមក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ត្រូវគោរព និងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ រក្សាគម្លាតសង្គម និងវិធានការរបស់ក្រសួងសុខាភិបាល និងត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៃរលកទី២ ខណៈពេលដែលពិភពលោកកំពុងប្រឈមមុខនឹងការរាត្បាតយ៉ាងខ្លាំងដោយសារជម្ងឺមួយនេះ។ ជម្រុញ និងណែនាំអោយទៅចូលរួមពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ អោយបានគ្រប់ៗគ្នា ព្រមទាំងជូនពរពេលធ្វើដំណើរសូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។ដោយជា រដ្ឋាស្វាយរៀង

LEAVE A REPLY

Please enter your comment!
Please enter your name here