កុមារគរថ្លង់អាយុ៨ឆ្នាំចុះលេងទឹកស្រះលង់ស្លាប់ នៅស្រុកប្រាសាទបល្ល័ង្ក

0
96

ខេត្តកំពង់ធំ:* ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០។_
_ករណីមនុស្ស ស្លាប់(ដោយសាលង់ទឹក)* នៅភូមិម្រាក(ក) ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។_
ដឹងកើតហេតុការណ៍:* នៅវេលាម៉ោង ១៦:៣០នាទី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចស្រះទឹកស្ថិតនៅភូមិម្រាក(ក) ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។_
សពជនរងគ្រោះឈ្មោះ សុគុណ ប៊ុនគឹម ហៅ គីម ភេទប្រុស អាយុ ០៨ ឆ្នាំ ជនជាតិខ្មែ(ពិការ គនិង ថ្លង់)* មុខរបរ នៅផ្ទះនៅភូមិម្រាក(ក) ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។_

បើតាមការបំភ្លឺរបស់ឈ្មោះ *ម៉ុង សុគុណ និងឈ្មោះ ឆេង ម៉ាលីន* ជនជាតិខ្មែរ ត្រូវជាឪពុកម្ដាយបង្កើតក្មេងរងគ្រោះ បានបំភ្លឺថា៖ កូនប្រុសរបស់គាត់ជាមនុស្សគថ្លង់ តាំងពីកំណើតនៅថ្ងៃកើតហេតុវេលាម៉ោងប្រហែល ១៥.៣០នាទីពួកគាត់និងកូនៗបាននាំគ្នាហូបនំប៉័ងសាច់ជាមួយគ្នា លុះដល់ម៉ោងប្រហែល ១៦ក៏បាត់កូនប្រុស ហើយក៏នាំគ្នាដើររកក្នុងភូមិ រកមិនឃើញ ដល់ម៉ោងប្រហែល ១៦.៣០នាទីស្រាប់តែឃើញកូនក្មេងក្នុងភូមិម្នាក់ដៃម្ខាងកាន់ខោអាវ ដៃម្ខាងកាន់ស្បែកជើងកូនប្រុសរបស់គាត់ដើរបណ្ដើរ យំបណ្ដើរ ឃើញដូចនោះគាត់ក៏ស្រែកសួរថា អាអូនកើតអី? វាក៏ប្រាប់ថា អា គីម វាលិចក្នុងស្រះទឹកហើយ លឺដូចនោះគាត់ ក៏ស្រែកហៅបងប្អូនក្នុងភូមិឲ្យជួយ ហើយរត់សំដៅទៅស្រះទឹកដែលនៅក្នុងដីចំការរបស់ឈ្មោះ យ៉ាង ភេទប្រុស នៅខាងក្រោយផ្ទះរបស់គាត់ចំងាយប្រហែល ៣០០មពេលទៅដល់គាត់បានលោតចូលក្នុងស្រះទឹក ដើម្បីរាវរកមើលកូនប្រុស តែរកមើលមិនឃើញព្រោះស្រះទឹកមានមួយចំហៀងរាក់ត្រឹមដើមទ្រូង មួយចំហៀងជ្រៅ ហើយមានបងប្អូនក្នុងភូមិ ២.៣នាក់ចុះជួយរាវរកដែរ មួយសន្ទុះទើបរកឃើញ ក៏នាំគ្នាយកមកធ្វើចលនា តែកូនគាត់បានស្លាប់បាត់ទៅហើយ មិនដឹងពីពេលណាទេ ។_
ក្រោយទទួលព័ត៌មាន:ភ្លាម សមត្ថកិច្ចជំនាញសហ ការជាមួយលោកមេភូមិ នាយប៉ុស្ដិ៍រដ្ឋបាលទួលគ្រើល និងប្រជាពលរដ្ឋសាច់ញាតិសព ធ្វើការពិនិត្យសាកសព និងទីកន្លែងកើតហេតុ។_
ក្រោយការពិនិត្យ:* នៅលើដងខ្លួនសាកសពពុំឃើញមានស្លាកស្នាមគួរកត់សម្គាល់ឡើយ។_
ក្រោយពិនិត្យចប់*សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សាកសពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។_
បើតាកាសន្និដ្ឋានរបស់សមត្ថកិច្ចជនរងគ្រោះ *ឈ្មោះ សុគុណ ប៊ុនគឹម ហៅ គីម* បានស្លាប់ដោយសារលង់ទឹក។_
_*មូលហេតុ:* ចុះលេងទឹកស្រះមិនចេះហែលទឹក ។

LEAVE A REPLY

Please enter your comment!
Please enter your name here