លោកយាយអាយុ៧៥ឆ្នាំម្នាក់មានជម្ងឺប្រចាំកាយ ដើរទៅក្រោយផ្ទះជិតស្រះរអិលជើងចូលស្រះបណ្តាលឲ្យលង់ទឹកស្លាប់តែម្តង ។_

0
25

ខេត្តកំពង់ធំ:* ថ្ងៃសៅរ៍ ១០ រោចខែភទ្របទ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ១២ ០៩.២០២០។_
ដឹងកើតហេតុ:* វេលាម៉ោង ១៤,៣០ នាទីនៅចំណុចភូមិវល្លិ៍យាវ ឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។_
មានករណីមនុស្សលង់ទឹកស្រះបណ្តាលឲ្យស្លាប់។
សពជនរងគ្រោះឈ្មោះ អ៊ាន ហែម ភេទស្រី អាយុ ៧៥ ឆ្ឆ្នាំជនជាតិខ្មែររស់ នៅភូមិ ឃុំ កើតហេតុខាងលើ
បើ តាមការបំភ្លឺពីកូនបង្កើតឈ្មោះ ទន រ៉េត ភេទប្រុស អាយុ៣៤ឆ្នាំ បានរៀបរាប់ថា រាល់ថ្ងៃម្តាយនៅក្នុងបន្ទុកខ្លួនហើយគាត់ពេលថ្ងៃសម្រាកនៅរោងខាង មុខផ្ទះ នៅវេលាម៉ោង ១០,៣០ នាទីបាយរួចគាត់ដេករោងខាងមុខមិនបានតាមមើលទេ លុះដល់វេលាម៉ោង ១៤,៣០នាទីថ្ងៃដដែលក៏ស្រាប់តែមានឈ្មោះ រ៉ុន.ធីភេទប្រុស ជនជាតិខ្មែរ អ្នកជិតខាងបានស្រែកថាយាយហែមលង់ទឹកស្រះហើយ ភ្លាមនោះខ្លួនក៏រត់ទៅឃើញម្តាយលង់ទឹកមែន ហើយបានហៅអ្នកជិតខាងនាំគ្នាចុះស្រង់គាត់លើកដាក់លើផ្ទះរួចរាយការណ៍ជូនសមត្ថកិច្ច ។_
_បន្ទាប់ពីទទួលបានដំណឹងនេះ កម្លាំងប៉ុស្តិ៍និងរដ្ឋបាលមូលដ្ឋានចុះពិនិត្យមិនឃើញមានស្លាកស្នាមអ្វីពាក់ព័ន្ធករណីឃាតកម្មឡើយ ដោយក្នុងពោះជនរងគ្រោះមានតែទឹក(ពោះធំ)។_
មូលហេតុ​ :* ជនរងគ្រោះមានជម្ងឺប្រចាំកាយ ដើរទៅក្រោយផ្ទះជិតស្រះរអិលជើងចូលស្រះបណ្តាលឲ្យលង់ទឹកស្លាប់តែម្តង ។_
_ក្រោយពីពិនិត្យចប់សព្វគ្រប់ធ្វើកំណត់ ហេតុប្រគល់ជូនក្រុមគ្រួសារសពធ្វើបុណ្យតាមប្រពៃណី ។_

LEAVE A REPLY

Please enter your comment!
Please enter your name here