មន្រ្ដីកាន់ជើង មេឈ្មួញបានចិត្តដឹកជញ្ចូនឈើម៉ាសេរី មិនព្រឺរោមឡើយ

0
73

ខេត្តសៀមរាប: ពិតជាខ្លាំងមែន! មេឈ្មួញរកស៊ីដឹកឈើពីនាក់ប្ដីប្រពន្ធឌឺដងដាក់មន្រ្ដីរដ្នបាលព្រៃឈើនិងមន្រ្ដីបរិស្ថានថាគ្មានអ្នកណាហ៊ានប៉ះពាលការដឹកជញ្ចូនឈើខុសច្បាប់របស់ខ្លួននោះទេព្រោះតែខ្លួនបានសែនក្បាលទឹករួចហើយ ។
តាមប្រភពបានបន្ដថា ដោយសារតែមន្រ្ដីជំនាញពាក់ព័ន្ធទាំងនោះត្រូវបានមេឈ្មួញឈើទិញទឹកចិត្តអស់ហើយ ទើបមិនហ៊ានបង្រ្កាប់នោះទេព្រោះខ្លាចឈ្មួញប្ដឹង សុខចិត្តក្បត់ឧត្តមគតិខ្លួនឯង ក្បត់ទាំងកាតកិច្ច ក្បត់ទាំងតួនាទី ក្បត់ទាំងថ្នាក់ដឹកនាំ សុខចិត្តអោនក្បាលទទួលយកសំណូកសូកប៉ាន់បន្ដិចបន្តួចបណ្ដែរបណ្ដោយអោយ បទល្មើសរីករាលដាល ទើបធ្វើអោយឈ្មួញឡើងចាងមានអំណាចខ្លាំងលើសចៅហ្វាយខេត្ត។
ប្រភពបន្ដទៀតថា ការដឹកឈើខុសច្បាប់ពីនាក់ប្ដីប្រពន្ធដែលគេស្កាល់ថា ប្តីឈ្មោះសាល ប្រពន្ធឈ្មោះចាន់ ពិតជាខ្លាំងហួសការស្មានមែន ដឹកឈើទាំងយប់ទាំងថ្ងៃដោយមិនញញើតខ្លាចមន្ត្រីជំនាញរដ្នបាលព្រៃឈើ មន្រ្ដីបរិស្ថានសូម្បីតែបន្តិច ព្រោះបានបង់លុយអោយ មន្ត្រីពាក់ព័ន្ធទាំងនោះរួចអស់ហើយ។
បើតាមសេចក្ដីរាយការណ៍របស់ពលរដ្ននៅ ថ្ងៃទី ១២ ខែ កញ្ញាឆ្នាំ ២០២០បានអោយដឹងថា ស្ត្រីម្នាក់ដែលមានឈ្មោះ ចាន់ និងប្ដីឈ្មោះ សាល គឺ តែងតែដើរប្រមូលទិញឈើខុសច្បាប់នៅតាមភូមិជារៀងរាល់ថ្ងៃមិនដែលលោះម្ដងណាឡើយ ថែមទាំងទិញស្តុបឈើក្នុងភូមិ ដែលនៅជិតព្រៃក្បែនោះទៀតផង គឺមានប្រភេទ ឈើស្រឡៅ ក្តារក្រាល និង ក្ដាវាយជញ្ចាំង ឈើផ្ចឹង សសរ និងគ្រឿង រនូត ជាដើម។
ប្រភពបន្តទៀតថា ឈ្មួញដុះស្លែរពីនាក់ប្ដីប្រពន្ធទាំងពីរូបនេះបានដឹកជញ្ជូនឆ្លងកាត់ចេញពី ភូមិ ព្រះត្រពាំង ភូមិកប់លាវ ភូមិសង្កែធំ ភូមិស្នុកទ្រូ ភូមិចុងស្ពាន ដែលស្ថិតនៅក្នុងទឹកដី ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប រួចហើយដឹកយកទៅស្តុបរក្សាទុកនៅផ្ទះរបស់ខ្លួននៅភ្នំសង្ហា ស្រុកស្វាយលើ ខេត្តសៀមរាប និងចែកចាយលក់បន្តតាមដេប៉ូក្នុងស្រុកសូនិគមន៍ និងខេត្តសៀមរាប ។
កន្លងមកគេឃើញឧក្រិដជនព្រៃឈើប្ដីប្រពន្ធទាំងពីនេះ បានទំនាក់ទំនងខលអោយខាងមន្ត្រីរដ្ឋបាលព្រៃឈើ និងមន្ត្រីបរិស្ថាន ខាងស្រុកស្វាយលើ មកជួបនិងបង់លុយទៅតាមចំនួនម៉ែត្រគួបដែលត្រូវដឹកចេញពីក្នុងតំបន់ទឹកដី ក្នុងស្រុកជីក្រែង។
មតិមហាជនក៏ដូចជាសំដីពលរដ្នស្នើរសុំអោយថ្នាក់ដឹកនាំ ចុះស្រាវជ្រាវបទល្មើសខាងលើនេះជាបន្ទាន់បើសិនជាចង់រក្សាព្រៃឈើអោយបានគង់វង្ស បើមិនដូច្នោះទេឈ្មួញនិងអ្នកកាប់រានបំផ្លាញនិងថ្កើនកាន់តែខ្លាំងមិនអាចហាមឃាតបានទេ ព្រោះតែខ្មោចស្រុកអោយដៃទើបខ្មោចព្រៃហ៊ាន កាប់បំផ្លាញ ដឹកជញ្ចូន ដោយសេរី ដោយគ្មានការបង្រ្កាប់ ព្រោះបច្ចុប្បន្នគេពិនិត្យឃើញថាមានតែពពួកតែៗ ស្ករៗ ទេដែលរងចាំលើកដៃហៃអើ ហៃអើ ពុំមានអ្នកអនុវត្តតាមតួនាទី ពិតប្រាកដនោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here