ជនបរទេសដេក(ស្លាប់)ផ្ទះជួលសមត្ថកិច្ចសន្និដ្ឋានថាដោយសារគាំងបេះដូង

0
81

ខេត្តកណ្ដាល );; ករណីនេះបានកើតឡើង នៅថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១១:០០នាទី(ម៉ោងដឹង)
ចំណុចកើតហេតុ: ផ្ទះជួលផ្លូវលេខ២០៣ បន្ទប់លេខG ភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល
ជនរងគ្រោះឈ្មោះ ប្រ្លាស្លាវស្គីយ លីអូនីត(BRASLAVSKIY LEONID) ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិ រុស្សី(RUSSIAN) លេខ Passport: ៥១N:៦៥៤៥៦៥៨ ពេលស្លាប់បាន បន្សល់នូវ :
-លិខិតឆ្លងដែនចំនួន១
-ទូរសព្ទ័ម៉ាកNokia១២៨០ចំនួន១
-ខ្សែក ស្មាល់លោហះធាតុពណ៌ស
បន្តោងព្រះឥណ្ឌា ចំនួន១
-លុយដុល្លាចំនួន៤៩ដុល្លា លុយខ្មែរ៣៣០០រៀល
-នាឡិការម៉ាកSEIKOចំនួន១
-ខ្សែអង្កាំចំនួន៣ខ្សែ
-ខ្សែក្រវាត់ស្បែកចំនួន១
និងសំភារះប្រើប្រាស់មួយចំនួន។

សមត្ថកិច្ច និយាយថា តាមការបំភ្លឺរបស់ម្ទាស់ផ្ទះជួលឈ្មោះ ចាប បោលីម ភេទប្រុស អាយុ៤៣ឆ្នាំបានអោយដឹងថា៖ជនរងគ្រោះបានមកជួលបន្ទប់រយះពេល២ខែជាងមកហើយ។
លុះដល់នៅថ្ងៃទី១២.០៩.២០២០វេលាម៉ោង១១និង០០នាទីម្ទាស់ផ្ទះបានត្រលប់មកពីវត្តវិញ បន្ទប់អ្នកជិតនិងបានមកប្រាប់ថា មិនឃើញជនរងគ្រោះចេញពីបន្ទប់២ថ្ងៃហើយ ក៌បានឡើងទៅលើទាញវាំងននហៅជនរងគ្រោះថា Hello(សួស្តី) ប៉ុន្តែជនរងគ្រោះមិនឆ្លើយតប ក៌បានបើកទ្វាចូលដោយទ្វាមិនចាក់សោរ ពេលចូលទៅ ហៅជនរងគ្រោះម្តងទៀត ហើយបានប៉ះជនរងគ្រោះមានសភាពរឹង ដឹងថាជនរងគ្រោះស្លាប់បាត់ទៅហើយ។

បន្ទាប់មកក៏បានរាយការណ៍ជូនសមត្ថកិច្ចចុះធ្វើការពិនិត្យ
សមត្ថកិច្ចបន្តថា សមាសភាពចូលរួមពិនិត្យ
– ផ្នែកជំនាញបច្ចេកទេសខេត្តកណ្តាល និងផ្នែកពិនិត្យវិភាគកន្លែងកើតហេតុក្រុងតាខ្មៅ ផ្នែកអន្តោប្រវេសន៍ក្រុងតាខ្មៅ ប៉ុស្តិ៍រដ្ឋបាល លោកគ្រូពេទ្យ អាជ្ញាធរ ឃើញថាសាកសពមានសភាពរឹង ស្រុងឈាម ក្រៅពីនិងពុំមានឧស្លាកស្នាមអ្វីគួអោយកត់សំគាល់ឡើយ ។ ហើយតាមការពិនិត្យរបស់សមត្ថកិច្ចជំនាញ និងលោកគ្រូពេទ្យកោសល្យវិច័យ អនុមន្ទីរពេទ្យជ័យជំនះខេត្តកណ្តាល ជនរងគ្រោះ ស្លាប់ដោយសារគាំងបេះដូង(អាចបណ្តាលមកពីជំងឺសួត) ។ដោយមានការឯកភាពពីលោកស្រីស៊ុន យឺត ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្តាល។សាកសពត្រូវបានយកទៅរក្សារទុកនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត តាមសំណើររបស់ស្ថានទូតរុស្សី៕

LEAVE A REPLY

Please enter your comment!
Please enter your name here