
——–
កំពង់ឆ្នាំង :សមត្ថកិច្ចឃាត់យុវជន ១០ នាក់ម៉ូតូ ៥គ្រឿង អត់មានស្លាកលេខ បំពាក់ស៊ីមាំងប្រែនៗ បានទៅរោម៉ូតូនៅតំបន់ទឹកធ្លាក់ស្រែអំពិល ហើយក៏បានជិះម៉ូតូរត់ចេញមកវិញ ត្រូវបានកម្លាំងការពារ និងសមត្ថកិច្ចស្ទាក់ចាប់ជាប់ យុវជនទាំង ១០ រូបមានស្រុកកំណើតនៅ ស្រុកសាលាលេខប្រាំ ហើយត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុកិច្ចសន្យា និងឲ្យត្រឡប់ទៅផ្ទះវិញ។
-ដោយមានការដឹកនាំកម្លាំងផ្ទាល់ ពីលោក ម៉ឹង វិសាលសុខ មេឃុំក្តុលសែនជ័យ ស្រុកទឹកផុស និងការចូលរួមសហការ ពី នាយរង និងមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំក្តុលសែនជ័យ និងមានការចូលរួមពីកម្លាំង ប្រជាការពារ បានចុះឃាត់ក្រុមយុវជន ចំនួន១០នាក់និងម៉ូតូ៥គ្រឿងធ្វើបំពង់ស៊ីម៉ាំងកែឆ្នៃ(ប្រែន) ដែលមកលេងកម្សាន្តនៅតំបន់រមណីយដ្ឋានទឹកធ្លាក់ស្រែអំពិល ហើយបានរោម៉ូតូធ្វើឲ្យឮសំឡេងរំខានដល់អ្នកដទៃនិងបណ្តាលអោយបាត់បង់សណ្តាប់ធ្នាប់។
