
កំពង់ត្រឡាច÷នៅព្រឹកថ្ងៃចន្ទ ១២ រោច ខែភទ្របទ ឆ្នាំជូតទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែ កញ្ញា ឆ្នាំ ២០២០ នៅក្នុងភូមិស្វាយបាកាវ ឃុំតាជេស ស្រុក កំពង់ត្រឡាច ខេត្ត កំពង់ឆ្នាំង នៅវេលាម៉ោងប្រហែលប្រាំបួនព្រឹក មានករណីក្មេងប្រុសម្នាក់លង់ទឹកស្លាប់ ពេលដែលម្តាយ នៅក្នុងផ្ទះ ក្មេងប្រុសដែលស្លាប់នោះមានឈ្មោះ វ៉ាន់ លីហ្ស៑ា ភេទ ប្រុស អាយុ ១ឆ្នាំ ដែលមានឪពុក ជិុន សិម ភេទប្រុស អាយុ ៣៦ ឆ្នាំ និង ម្តាយឈ្មោះ ម៉ាត់ ខតីជះ ភេទ ស្រី អាយុ ៣៤ ឆ្នាំ។
តាមការបញ្ជាក់របស់ម្តាយក្មេងរងគ្រោះនោះបានបញ្ជាក់ថា កូនរបស់គាត់រាល់ដងវាលេងតែក្នុងផ្ទះហេីយខ្ញុំក៍មិនបានចាប់អារម្មណ៍នោះដែរ ចេះតែធ្វេីការងារផ្ទះដូចសព្វមួយដងទៅ លុះមកដល់ម៉ោង ៩.៣០នាទីដោយហៅកូនមិនឆ្លេីយ ហេីយមិនឃេីញនៅក្នុងផ្ទះទៀតក៍បានដេីររកនៅមុខផ្ទះស្រាប់តែពេលនេះក៍ប្រទះឃេីញកូនអណ្តែតក្នុងប្រឡាយទឹកមុខផ្ទះទៅវិញ។
ក្នុងនោះដែរអ្នកជិតខាងបានសន្និដ្ឋានថាការស្លាប់របស់ក្មេងនេះគឺបណ្តាលមកការរអិលជេីងឬមួយក្មេងនេះចុះលេងទឹកដោយខ្លួនឯង។
ដូចនេះសូមអាណាព្យាបាលទាំងអស់មេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់ទាក់ទងទៅនឹងទឹកប្រឡាយនៅតាមមុខផ្ទះជាពិសេសក្មេងៗដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់យើងផ្ទាល់៕
