
ខ្ញុំចាំមិនភ្លេចទេ ដែលប្រជាពលរដ្ឋរងគ្រោះបានរត់មករកខ្ញុំជួយគឺនៅឆ្នាំ២០១៧ លោកស្រី ភាន និងប្រពន្ធ ដែលមានទំនាស់ដីធ្លីជាមួយថៅកែប្រេងនៅប៉ោយប៉ែត រយៈពេលជិត២០ឆ្នាំ ត្រូវបានរាជរដ្ឋាភិបាល ជាពិសេសសម្ដេចតេជោ ហ៊ុន សែន បានដោះស្រាយចប់ផ្ដល់យុត្តិធម៌អោយលោកស្រី ភាន និងប្រពន្ធ រួចហេីយ ព្រមទាំងបានហាមស្ថាប័នពាក់ព័ន្ធឈប់យករឿងដដែលនេះ ( រឿងរបស់លោកស្រី ភាន ) មកដោះស្រាយឡេីងវិញគឺត្រូវបិទបញ្ចប់ ប៉ុន្តែពេលថៅកែប្រេងនៅប៉ោយប៉ែត ប្ដឹងមកអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ នៅចុងឆ្នាំ២០១៧លោក មាស ច័ន្ទពិសិដ្ឋ បានអោយព្រះរាជអាជ្ញារងម្នាក់ចោទប្រកាន់ពីបទក្លែងឯកសារ រួចបញ្ជូនទៅចៅក្រមស៊េីបសួរ ពេលនោះខ្ញុំបានផ្សាយពីករណីមិនប្រក្រតីនោះ បន្ទាប់មកចៅក្រម និងលោកព្រះរាជអាជ្ញារង ក្រោមបញ្ជារបស់លោក មាស ច័ន្ទពិសិដ្ឋ ក៏លេីកលែងការចោទប្រកាន់វិញ ។
-ករណីទី២ គឺការចោទប្រកាន់ប្អូនប្រុស ឆន ឈាក និងប្អូនស្រី សុខ ស្រីនាង ពីបទលួចមានស្ថានទម្ងន់ទោសរហូតចៅក្រមកាត់ទោសដាក់ពន្ធនាគារម្នាក់ៗ៥ឆ្នាំ គ្មានទាំងភស្តុតាង គ្មានទាំងសាក្សី និងមិនបានកោះហៅប្អូនប្រុស ឆន ឈាក និងប្អូនស្រី សុខ ស្រីនាង មកសាកសួរបំភ្លឺទាល់តែសោះ ស្រាប់តែកាត់ទោសកំបាំងមុខដាក់ពន្ធនាគារតែម្ដង ករណីនេះឥលូវ ក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ កំពុងការពារក្ដីជូននៅសាលាឧទ្ធរណ៍បាត់ដំបង ។
-ករណីទី៣ ចុងក្រោយនេះគឺការចោទប្រកាន់មិនប្រក្រតីលេីឈ្មោះ សន ប្រុក និង អាន សុគ្រី ពាក់ព័ន្ធនឹងការដឹកឈេីក្ដាធ្វេីផ្ទះ គ្មានលិខិតអនុញ្ញាត ដែលជាបទល្មេីសត្រឹមពិន័យជាលុយសោះ ( មាត្រា៩៦ ) បែជាលោក មាស ច័ន្ទពិសិដ្ឋ ចោទប្រកាន់តាមមាត្រា់៩៨ ទៅវិញ ។ ការរៀបរាប់ត្រួសៗចំនួន៣ករណីខាងលើគ្រាន់តែជាករណីដែលប្រជាពលរដ្ឋរងគ្រោះបានមកផ្ដល់ព័ត៌មានអោយខ្ញុំតែប៉ុណ្ណោះ ដូច្នេះសូមឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មេត្តាពិនិត្យមើលករណីមិនប្រក្រតីរបស់លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យផង បេីនៅតែបន្តអនុវត្តន៍ច្បាប់មិនប្រក្រតី បង្ករជាអំពើអយុត្តិធម៌បែបនេះ អ្នកដែលឈឺចាប់គឺប្រជាពលរដ្ឋ និងអ្នកដែលខាតធំគឺរដ្ឋាភិបាល ។ដោយ មច្ចុរាជ
