
ថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២០មានប្រជាពលរដ្ឋ ចំនួន៧គ្រួសារ នៅភូមិដើមចាន់ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមានរាយនាមដូចខាងក្រោម:
១-នាងខ្ញុំ ឈ្មោះ អ៊ុង ណា អាយុ៥៤ឆ្នាំ
២-នាងខ្ញុំឈ្មោះ ចាន់ ស៊ុនណារី អាយុ៣៨ឆ្នាំ
៣-នាងខ្ញុំ ឈ្មោះ យៀត ណាល់ អាយុ៣៣ឆ្នាំ
៤-នាងខ្ញុំឈ្មោះ ណែម សុខុមអាយុ៤៥ឆ្នាំ
៥-ខ្ញុំបាទឈ្មោះ ស៊ឹម ចាន់ឌី អាយុ ៥៤ឆ្នាំ
៦- ខ្ញុំបាទ ឈ្មោះ ជ័រ និល អាយុ៥៥ឆ្នាំ
៧- ហ៊ត់ យេកហួយ អាយុ២៥ឆ្នាំ យើងទាំងអស់គ្នា មានទីលំនៅ បច្ចុប្បន្នភូមិដើមចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
សូមគោរពជូន សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ (ជាទីគោរពដ៏ខ្ពង់ខ្ពស់)
យើងខ្ញុំទាំងអស់គ្នា មានសំណើសុំ សូមសម្តេចជួយធ្វើ អន្តរាគមន៍ ករណីឈ្មោះ ជុន លាង មានតួនាទី ជា មេបញ្ជាការង នគរបាល ការពារព្រំដែនវរ:សេនាតូច៩១១មានទីតាំង នៅភូមិដើមចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលបានរំលោភយកដី ធ្លីងរបស់យើងខ្ញុំទាំងអស់គ្នាចំនួន៧គ្រួសារ។ដោយដីខាងលើនេះ តាមរយ:ការសម្បទានពីអ្នកស្រី ឌីភាង កាលពីកំឡុងខែតុលាឆ្នាំ២០០៦ហើយពួកយើង ខ្ញុំបានប្រើប្រាស់អាស្រ័យផល និងធ្វើលិខិតបញ្ជាក់មានការទទួលស្គាល់ដោយអាជ្ញាធរភូមិឃុំរហូតដល់បច្ចុប្បន្ន។
នៅឆ្នាំ២០១១លោក ជុន លាង បាននា មកកំលាំងមួយចំនួន មកឈរកាង យកត្រាក់ទ័រ មកឈូសលុបប្រឡាយ តាំងពីម៉ោង១៧:០០នាទី រហូតដល់ម់ោង១៩:០០នាទីយប់ យើងខ្ញុំមិនហ៊ានតវ៉ាទេ ដោយសារតែកងកំលាំងប្រដាប់ដោយអាវុធ ហើយម្យ៉ាងទៀត កាលនោះមិនបានឈូសឆាយចូលដីយើងខ្ញុំទេ ដោយពួកយើងខ្ញុំនៅខាងកើតប្រឡាយ ហើយបន្ទាយ៩១១នៅខាងលិច នៅឆ្នាំ២០១៦លោក ជុន លាង បាននាំកងកម្លាំងប្រដាប់ដោយអាវុធ មួយចំនួនយក ត្រាក់ទ័រ មកឈូសរំលោភលើដីយើងខ្ញុំទាំង៧គ្រួសារ ពួកយើងខ្ញុំបាននាំគ្នាតវ៉ាដែរតែមិនឈ្នះ ដោយលោក ជុន លាងអះអាងថា ជាដីរបស់គាត់មានសាលក្រម តែមិនបានយកមកបង្ហាញយើងខ្ញុំទេ។ខ្ញុំបាទ ជាប្រធានសាខាយូម៉ា ធីវីអនឡាញ ខេត្ត បន្ទាយមានជ័យរងចាំការឆ្លើយបំភ្លឺ របស់លោក ជុន លាង ។ដោយ នេះហើយ ជីវិត
