
(កំពង់ធំ)៖សមត្ថកិច្ចនគរបាលស្រុកតាំងគោក នៅថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ២០២ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកតាំងគោក បានចុះបង្រ្កាបករណីលេងល្បែងសុីសង(ជល់មាន់ )ខុសច្បាប់មួយកន្លែង នៅចំណុចចំការស្វាយចន្ទីពីរជួរ ជាប់ព្រំប្រទល់ស្រុកចំការលើ ខេត្តកំពង់ចាម ស្ថិតនៅក្នុងភូមិអូរំចេក ឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ ជាលទ្ធផលកម្លាំងយើងដកហូតបានវត្ថុតាងរួមមាន:
១/-ម៉ូតូចំនួន ០៦គ្រឿង
២/-កញ្ចោតដាក់មាន់ចំនួន០២ .ចំណែកឯអ្នកលេងរត់គេចខ្លួនអស់ ។
វត្ថុតាងខាងលើយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកតាំងគោក ដើម្បីកសាងសំនុំរឿងតាមនិតិវិធី ៕
