ជប៉ុនបានផ្ដល់ជំនួយឥតសំណងជិត ៨ លានដុល្លារអាមេរិទៅកាន់CMAC សម្រាប់ប្រតិបត្ដិការបោសសម្អាតមីន នៅខេត្តបាត់ដំបងនាឆ្នាំ ២០១៨នេះ។
នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា(CMAC)បានទទួលជួបពិភាក្សាការងារជាមួយក្រុមការងារអនុវត្តន៍គម្រោងជំនួយរដ្ឋាភិបាលជប៉ុន ក្នុងនោះជប៉ុនបានផ្តល់មក CMAC នូជំនួយជិត ៨ លានដុល្លារសម្រាប់ប្រតិបត្ដិការបោសសម្អាតមីន ឆ្នាំ២០១៨។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានជាតិ។
តាមការចុះផ្សាយដដែលបានឲ្យដឹងថាក្នុងជំនួបពិភាក្សានេះ ក្នុងគោលបំណងដើម្បីត្រួតពិនិត្យគម្រោងជំនួយដែលមានទឹកប្រាក់ជិត ៨លានដុល្លារអាម៉េរិក ដែលរដ្ឋាភិបាលជប៉ុនសម្រេចផ្តល់ជំនួយដល់ CMAC កាលពីចុងឆ្នាំ២០១៧ ដើម្បីបន្តបោសសម្អាតមីន និងជួយដល់អ្នករងគ្រោះដោយសារមីន នៅខេត្តបាត់ដំបង។
ក្នុងចុះផ្សាយដដែលនោះបានឲ្យដឹងថាលោក ហេង រតនា បានបញ្ជាក់ថា ជំនួយផ្ដល់ឲ្យសម្រាប់ការគាំទ្រការបោសសម្អាតមីន និងជួយគាំទ្រដល់ជនរងគ្រោះដោយសារមីនផ្ទាល់នៅស្រុកមួយចំនួនក្នុងខេត្តបាត់ដំបងមាន ស្រុកសំឡូត រតនមណ្ឌល បាណន្ត និងស្រុកបរវេល ដើម្បីទិញគ្រឿងចក្រកំទេចមីនចំនួន ៥គ្រឿង និងតង់ស្នាក់នៅសម្រាប់អ្នកដោះមីនមានចំនួន ៥០តង់ធំផងដែរ។
ការចុះផ្សាយដដែលលោក ហេង រតនា បានបន្ថែមថាគ្រឿងចក្រ និងសម្ភារ នឹងបញ្ជូនមកដល់កម្ពុជានៅចុងខែមីនា ២០១៨នេះ៕