សមត្ថកិច្ចឲ្យពលរដ្ឋចូលរួមដើម្បីលុបបំបាត់ទំនិញ និងអាហារមានជាតិគីមី

84
មន្រ្តីកាំកុងត្រូលចុះផ្សព្វផ្សាយពីផលប៉ះពាល់នៃការបរិភោគអាហារគីមី។ រូបពីអគ្គស្នងការ។

សមត្ថកិច្ចបានលើកឡើងថាដើម្បី​លុប​បំ​បា​តុ​ទំនិញ​ និង​ចំណី​អា​ហារ​មាន​សា​ធាតុគីមី​ ត្រូវ​មានការ​ចូលរួម​ពី​ប្រជា​ពលរដ្ឋ។

នេះគឺជាការលើកឡើងរបស់​​​មន្ត្រី​កាំកុងត្រូលក្នុងយុទ្ធនាការ​ចុះ​ផ្សព្វផ្សាយ​ដល់​សិស្ស​ជិត​ ៦០០​នាក់​នៅ​ព្រឹក​នៅ​ថ្ងៃ​ទី​២៥​ ខែមករា​ នៅ​វិទ្យាល័យ​ហ៊ុន​សែន​ឈ្នួ​រ​មាន​ជ័យ​​ ឃុំ​ឈ្នួ​រ​មាន​ជ័យ​ ស្រុក​ព្រះនេត្រព្រះ​ ខេត្តបន្ទាយមានជ័យ។ បើតាមការចុះផ្សាយ​របស់​អគ្គស្នង​ការនគរបាលជាតិ។​

​ការចុះផ្សាយនោះឲ្យដឹងថា​ អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យលោក​ ឈុ​ន​ ឃាង​បាន​ឲ្យដឹង​​ជា​ការ​យកចិត្ត​ទុក​ដាក់​​ចំពោះ​សុខមាលភាព​ជូន​ពល​រដ្ឋ​​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ​បាន​ចុះ​ពិនិត្យ​ទំនិញ​និង​​ផ្សព្វផ្សាយ​តាម​ទីផ្សា​រ និង​​តាម​សាលារៀន​ដើម្បី​អោយ​ប្រជាពលរដ្ឋ​បាន​យល់​ដឹង​ពីផល​ប៉ះពាល់​ចំពោះ​ការ​បរិភោគ​ចំណីអាហារ​។​

​ការចុះផ្សាយដដែលបានឲ្យដឹងថា ដើម្បី​អោយ​ទប់ស្កាត់​ទំនិញ​និង​ចំណីអាហារ​ដែល​មាន​សា​ធាតុគីមី​បណ្តាល​ប៉ះ​ពាល់​​សុខភាព​ពលរដ្ឋ​ គឺ​ត្រូវ​មានការ​ចូលរួម​ពីពលរដ្ឋ​ មុន​ទិញ​យក​ទៅ​ប្រើប្រាស់​ និង​បរិភោគ​ដោយ​ពិនិត្យ​អោយ​បាន​ច្បាស់លាស់​នូវ​គុណភាព ​និង​ការ​បរិច្ឆេទ​។​
​ ​
​ការចុះផ្សាយនោះបន្តថាមន្រ្តីកាំកុងត្រូលបាន​សំណូមពរ​អោយ​សហការ​ជាមួយ​មន្ត្រី​ជំនាញ​បើ​ឃើញ​មាន​បទល្មើស​ដូច​កន្លែង​ផលិត​ទំនិញ​ខុសច្បាប់​ ខូចគុណភាព​ ត្រូវ​រាយការណ៍​ជូន​មន្ត្រី​ជំនាញ​ និង​ស្ថាប័ន​សមត្ត​កិច្ច​ដើម្បី​ចាត់ការ​ចំពោះ​ជន​ដែល​ល្មើស​ច្បាប់​ដែល​គិតតែ​ប្រយោជន៍​ខ្លួន​មិន​​គិត​ពី​សុខភាព​ប្រជាពលរដ្ឋ​៕