
កោះកុង៖ នៅវេលាម៉ោង៩,៥៥នាទីព្រឹក ថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងជំនាញ ប្រឆាំងគ្រឿងញៀនបានសហការណ៍ជាមួយកំម្លាំងផ្នៃកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកស្រុៃអំបិល និងកំម្លាំងប៉ុស្ត៍នគរបាលរដ្ឋបាលស្រែអំបិល ដឹកនាំដោយ លោកវរ:សេនីយ៍ឯក ហួន នុន អធិការនគរបាលស្រុកស្រែអំបិល បានចុះធ្វើការត្រួតពិនិត្យរដ្ឋបាល ផ្ទះមួយកន្លែងស្ថិត នៅចំនុចភូមិស្រែអំបិល ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ។
ដោយមានការសង្ស័យកំម្លាំងនគរបាលក៍បានឃាត់ខ្លួនជនសង្ស័យ ជួញដូរគ្រឿងញៀន និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ចំនួន៣នាក់ ក្នុងនោះមានស្រី១នាក់ ។
ប្រភពពីជំនាញបានបញ្ជាក់ថា ជនសង្ស័យដែលបានឃាត់ខ្លួន ១ -ឈ្មោះ កុយ សាមឌី ភេទប្រុស អាយុ២០ឆ្នាំ បច្ចុប្បន្ន រស់នៅ ភូមិត្រពាំង ឃុំស្រែអំបិលស្រុកស្រែស្រែអំបិល ខេត្តកោះកុង។
២-ឈ្មោះ ស៊ុន វិផុន ភេទប្រុស អាយុ២១ឆ្នាំ បច្ចុប្បនរស់នៅភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។
៣-ឈ្មោះ សោម ជ្រុយ ភេទស្រី អាយុ៣៧ឆ្នាំ បច្ចុប្បន្នរស់នៅ ភូមិ ស្រែអំបិល ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។
ប្រភពដដែលបន្តថា ក្រោយពេលឃាត់ខ្លួន កំម្លាំងនគបាល ជំនាញបានធ្វើការឆែកឆេរកឃើញ នូវ ម្សៅក្រាមពណ៍ ស ថ្លា សង្ស័យថាជាសារធាតុ ញៀន ចំនួន០៤កញ្ចប់ តូច២ និងធំ២ ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនពណ៌ខ្មៅចំនួន១ ថង់សម្រាប់ វិចខ្ចប់ថ្នាំញៀនមួយចំនូន
បច្ចុប្បន្ន ជនសង្ស័យ ទាំង៣នាក់ខាងលើត្រូវបានកំម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកោះកុង៕
