
ខេត្តស្វាយរៀង:):ទីបំផុត មន្ត្រីនគរបាលប៉ុស្តិ អង្គតាសូរ ស្រុក ស្វាយជ្រំ ខេត្តស្វាយរៀង ដែលពាក់ព័ន្ធបទល្មើស រំលោភក្មេងស្រីអាយុ ១៥ មិនបានសម្រេច ត្រូវបានសមត្ថកិច្ចនគរបាលខេត្តស្វាយរៀង ឃាត់ខ្លួនបានហេីយនៅល្ងាចថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០២០ នេះ ។
ការឃាត់ខ្លួននេះបានធ្វើឡេីង បន្ទាប់ពីមានការរិះគន់ច្រើននៅលេីបណ្ដាញសង្គមហ្វេសប៊ុក និង សារព័ត៌មាននានា ដែលថា មន្ត្រីនគរបាលប៉ុស្តិរដ្ឋបាល អង្គតាសូរ រំលោភក្មេងស្រីមិនបានសម្រេច នៅដេីរហេីរសេរីធម្មតា អត់ឃើញចាត់ការតាមច្បាប់សោះ ។
ម្យ៉ាងដែរ ស្ទេីរតែគ្រប់ករណី ភាគច្រើនទាល់តែ ហ្វេសប៊ុកស្រែកទេីបចាត់ការ ។
