
(កំពង់ធំ)៖ កាលពីវេលាម៉ោង ១១ និង ២០ នាទីថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០២០ នៅចំនុចភ្នំរៀង ក្នុងភូមិសង្គ្រោះ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ មានករណីហិង្សាដោយចេតនាមានវុធ(កាំបិតកាចែត) បង្ករឡើងដោយជនសង្ស័យឈ្មោះ ពុំ ពៅ ភេទប្រុស អាយុ ២៥ ឆ្នាំ រស់នៅភូមិសង្គ្រោះ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ បានយកកាំបិតកាចែតកាប់ទៅលើជនរងគ្រោះឈ្មោះ ពុំ ផល ភេទប្រុស អាយុ ២៥ឆ្នាំ (ត្រូវជាបងបង្កើត) នៅភូមិ-ឃុំជាមួយគ្នាចំនួនមួយកាំបិត ចំកំភួនដៃខាងឆ្វេង(របួសធ្ងន់)បញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យបង្អែកត្រពាំងស្វាយ(បារាយណ៏ -សន្ទុក)។
សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថាករណីហិង្សាដោយចេតនានេះមូលហេតុបណ្តាលមកពី ទំនាស់ពាក្យសម្តីគ្នាក្នុងពេលផឹកសុី ។ ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្ដិ៍បឹងល្វា ចុះអន្តរាគមន៍ឃាត់ខ្លួនជនបង្ក នាំមកអធិការនគរបាលស្រុកសន្ទុកដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕
