
រសៀល ថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០២០ ប្អូន ស្រី សុខ ស្រីនាង និង ប្អូនប្រុស ឆន ឈាក ដែលជាប់ ពន្ធនាគារ យ៉ាង អយុត្តិធម៌ ពីសំណាក់ ចៅក្រម និង តំណាង អយ្យការ អមសាលាដំបូង ខេត្ត បន្ទាយមានជ័យ ត្រូវ បាន ឯកឧត្តម ប្រធាន ក្រុមប្រឹក្សា ជំនុំជម្រះ សាលា ឧទ្ធរណ៍ បាត់ដំបង សម្រេចលេីក លែង ការចោទប្រកាន់ និង អោយដោះលែង ពី ពន្ធនាគារ វិញ ហេីយ ។ ប្អូនស្រី និង ប្អូនប្រុស រួមទាំង ក្រុមគ្រួសារ សូម គោរព ថ្លែងអំណរគុណ ចំពោះ សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែល បាន បង្កើត ក្រុមមេធាវីស្ម័គ្រចិត្ត សម្ដេចតេជោ ជួយ ស្ត្រី ទន់ខ្សោយ គ្មាន លទ្ធភាព តតាំង តាមផ្លូវច្បាប់ និង សូម អរគុណ ឯកឧត្ដម គី តិច ប្រធាន ក្រុម មេធាវី ស្ម័គ្រចិត្ត សម្ដេចតេជោ ដែល បានចាត់មេធាវី ស្ម័គ្រចិត្ត សម្ដេចតេជោ ការពារ ក្ដី តាមផ្លូវច្បាប់ ជូន ប្អូនស្រី ប្អូនប្រុស រហូតទទួលបានយុត្តិធម៌មកវិញ និង សូម គោរព ថ្លែងអំណរគុណ ចំពោះ ឯកឧត្ដម ប្រធាន ក្រុមប្រឹក្សា ជំនុំជម្រះ និង ចៅក្រម ព្រះរាជ អាជ្ញា អមសាលាឧទ្ធរណ៍បាត់ដំបង ដែល បាន សម្រេច សេចក្ដី ប្រកបដោយ យុត្តិធម៌ ត្រឹមត្រូវ ជូនដល់ ពួកគាត់ ។ មុតសាច់ បានដឹងថាឈឺ ខ្ញុំនឹងក្រុមគ្រួសារ គ្មានអ្វីក្រៅពីម្រាមដៃដប់ អរគុណបងប្រុស ផែង វណ្ណៈ ដែលរាប់អានដោយភាពស្មោះត្រង់ នឹងស្វែងរកយុត្តិធម៍ ជួយដល់ក្រុមគ្រួសារខ្ញុំបាទ។ដោយ មច្ចុរាជ
