
ខេត្តកំពង់ធំ មានការភ្ញាក់ផ្អើលមួយ ដោយសារមានការណី ប្រើអំពើហឹង្សា រហូតធ្វើឲ្យបុរសម្នាក់រងរបួសធ្ងន់រហូត ដល់ស្លាប់នៅក្នុងបន្ទប់សង្រ្គោះបន្ទាន់ ចំណែកអ្នកឈ្នះត្រូវបានសមត្ថកិច្ចចាប់វាខ្នោះ..។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៩,០០ នាទី នៅតំបន់ទួលដើមស្នាយ ទឹកដីឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ.ថ្ងៃទី
២៧ខែកញ្ញា ២០២០ បន្ទាប់ពីមានការណី ប្រើអំពើហឹង្សាដោយចេតនាបណ្តាលឲ្យមានមនុស្សស្លាប់ ប្រជាពលរដ្ឋបានរាយការណ៍ដល់សមត្ថកិច្ច នៅព្រឹកថ្ងៃទី, ២៨ ខែឆ្នាំដដែល ពីករណីហិង្សាដោយចេតនាបណ្តាលឲ្យមនុស្សស្លាប់ ដែលបង្ករ ឡើងដោយ ជនសង្ស័យឈ្មោះ ឆឹម ពេង ភេទប្រុស អាយុ ៣៦ឆ្នាំជនជាតិខ្មែរ មានមុខរបរធ្វើការសំណង់ នៅភូមិបាគង ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
ចំណកជនរងគ្រោះ មានឈ្មោះ បុិច សុឃីម ភេទប្រុស អាយុ ៣១ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករ ធ្វើស្រែប្រាំង នៅភូមិឃុំជាមួយជនសង្ស័យ ។
តាមការឲ្យដឹងពីសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ បុរស២នាក់
បានបបួលគ្នាផឹកស្រានៅកន្លែងកើតហេតុ លុះស្រាជ្រាបពេញខ្លួន បែកគំនិតក្លែមសំដី ទើបឈានដល់ ឈ្លោះប្រកែកគ្នា រហូតមានការវាយតប់គ្នាបណ្តាលឲ្យជនរង គ្រោះមានរបួស ក្រោយមក លោក ឡូត ជាម្ចាស់ស្រែ ក៏បានទៅដឹកយករងគ្រោះមកកាន់ពេទ្យភូមិតារាម ឃុំត្បែង។
លុះព្រឹកឡើងអាការះឈឺចុកចាប់របស់ ជនរងគ្រោះមិនមានការអន់ថយឡើយ ក្រោយមកសាច់ញាតិ
ជនរងគ្រោះទៅកាន់ពេទ្យបង្អែក ខេត្តកំពង់ធំ លុះដល់ម៉ោង ០៩,១៥នាទី ជនរងគ្រោះបានដាច់ ខ្យល់ស្លាប់នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់។
សមត្ថកិច្ច ព្រមទាំងគ្រូពេទ្យបានពិនិត្យសាកសព ក្នុងការពិនិត្យក្បាលដងខ្លួន និងអវយវៈឃើញថានៅផ្នែកក្បាលមានស្នាមផុងលលាដ៍ក្បាលផ្នែកខាងឆ្វេងមានទំហំ ៦ស.ម × ៨ ស.ម នៅផ្នែកខាងមុខមានស្នាមជាំភ្នែកទាំងសងខាង ច្រាលឈាមហូរចេញតាមមាត់ ទើបសន្និដ្ឋានថា ជនរងគ្រោះរងប៉ះពាល់ផ្នែកក្បាលដោយវត្ថុរឹង បណ្ដាលឱ្យផុងលលាដ៍ រហូតដល់ស្លាប់។
