
កំពង់ឆ្នាំង : នៅវេលាម៉ោង ០៨:០០ នាទី ថ្ងៃអង្គារ ១២ កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនិងព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានអញ្ជើញចូលរួមក្នុងពិធីបំពាក់ឋានន្តរសក្តិ និងគ្រឿងឥស្សរិយយស ជូនដល់យោធិននៃកងរាជអាវុធហត្ថដែលបាន ចូលសោធនិវត្តន៌ និងពិការ ចំនួន ០៦ នាក់ ក្នុងនោះរួមមាន :.ថ្នាក់វរសេនីយ៍ទោ ០២ នាក់.ថ្នាក់វរសេនីយ៍ត្រី ០១ នាក់ .ថ្នាក់អនុសេនីយ៍ឯក ០១ នាក់.ថ្នាក់អនុសេនីយ៍ទោ ០១ នាក់.ថ្នាក់អនុសេនីយ៍ត្រី ០១ នាក់ ក្នុងម្នាក់ៗ ទទួលបាននូវថវិកាចំនួន ៥០០.០០០ រៀល (ហាសិបម៉ឺនរៀល ) ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុ
ប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ តាមបណ្តាមូលដ្ឋានក្រុង-ស្រុក-ស្នាក់ការសន្តិសុខ ព្រមជាមួយនិងនាយទាហាន នាយទាហានរងចំនួន ១៤១ នាក់ ផងដែរ ។
ក្រោយពីបញ្ចប់ពិធីលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានដឹកនាំកម្លាំងចូលរួមសំណេះសំណាលដោយផ្ទាល់តាមរយ: Video Conference ក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធ
ពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ៕
