
(កំពង់ស្ពឺ)៖ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០នេះ បង្ក្រាបជនសង្ស័យនេះ បានធ្វើឡើងនាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅតាមដងផ្លូវលំ ភូមិអូរក្រាំងអំបិល ឃុំត្រពាំងគង ស្រុងសំរោង ខេត្តកំពង់ស្ពឺ។
ប្រតិបត្ដិការចុះបង្ក្រាបគ្រឿងញៀននេះ ដឹកនាំការបង្ក្រាបដោយលោក ឃឹង សារ៉ាត់ នាយករងមន្ទីរប្រឆាំងគ្រឿងញៀន (ក៤) ក្រោមការដឹកនាំបញ្ជា របស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួល ពីលោកស្រី ចាត សូរស្មី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ។
ជនសង្ស័យមានឈ្មោះ សួន សុធន់ អាយុ១៦ឆ្នាំ បានសារភាពថា គ្រឿងញៀននេះ គឺខ្លួនបានទិញពីឈ្មោះ ឡិច ភេទប្រុស នៅមុខវិទ្យាល័យសុខាផល្លី ទីរួមខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចដកហូតបានរួមមាន គ្រឿងញៀនប្រភេទតំហ្វេតាមីនទម្ងន់ ៦៧៧.៥៧ក្រាម៕
