តារាដែលមានកែវភ្នែកទាក់ទាញខ្លាំងនិងសម្រស់ស្អាតបំផុតចំនួន 30 នាក់

144

សម្រាប់តារាសម្តែង តារាបង្ហាញម៉ូត និង បេក្ខជនប្រកួតប្រជែង ដើម្បីជោគជ័យ ដែលគ្រប់យ៉ាងត្រូវបានទសន្សនិកជន និងអ្នករិះគន់នឹងពិចារណាថាតើពួកគេមើលទៅមានសម្រស់ស្រស់ស្អាតយ៉ាងណា។

មានការស្ទង់មតិរាប់មិនអស់ត្រូវបានធ្វើឡើងដើម្បីសម្រេចថាតើនរណាជាស្ត្រីដែលស្អាតបំផុតនៅក្នុងពិភពលោក។ ខាងក្រោមនេះជាស្ត្រីដែលមានសម្រស់ស្រស់ស្អាតជាងគេទាំង ៣០រូបដែលទទួលបានការគាំទ្រច្រើនជាងគេពីការធ្វើស្ទង់មតិ៖

30. Taylor Marie Hill

នាងជាតារាបង្ហាញម៉ូតអាមេរិកកាំងកើតនៅថ្ងៃទី៥ ខែមិនា ឆ្នាំ១៩៩៦ ទីក្រុង Palatine រដ្ឋ Illinois។  តំបូងនាងជាអ្នកហាត់កាយសម្ព័ន្ធ បន្ទាប់មកក្លាយជាតារាបង្ហាញម៉ូតទទួលស្គាល់ទេពកោសល្យដោយ​អ្នកថតរូបម្នាក់ ហើយកាលពីឆ្នាំ២០១៥ នាងសម្តែងក្នុងរឿង របVictoria’s Secret Angel។

29. Ronda Rousey

Ronda Jean Rousey ជាតារាសម្តែងនិងក្បាច់គុន ដែលបានកើតនៅថ្ងៃទី១ ខែកុម្ភៈនៅ Riverside រដ្ឋ California។ នៅឆ្នាំ២០០៨ នាងបានឈ្នះមេដាយសំរឹទ្ធអូឡាំពិកនៅក្នុងកីឡាយូដូ បន្ទាប់មកនាងក្លាយជាម្ចាស់ជើងឯក UFC និង MMA។ តួនាទីសម្តែងខ្សែភាពយន្តដំបូងរបស់នាងគឺនៅក្នុងរឿង Expendables ៣ ក្នុងឆ្នាំ ២០១៤ បន្ទាប់មកនាងបានសម្តែងក្នុងរឿង Furious ៧ និង Entourage។

28. Taraneeh Alidosti

Taraneh Alidoosti គឺជាតារាភាពយន្តអ៊ីរ៉ង់ម្នាក់ដែលកើតនៅថ្ងៃទី ១២ ខែមករា ឆ្នាំ១៩៨៤។

27. Priyanka Chopra

Priyanka Chopra គឺជាតារាសម្តែងឥណ្ឌា អ្នកចំរៀង អ្នកផលិតខ្សែភាពយន្ត សប្បុរសជននិងជាអ្នកឈ្នះពានរង្វាន់បវរកញ្ញាពិភពលោកឆ្នាំ២០០០។ នាងកើតនៅថ្ងៃទី ១៨ ខែកក្កដាឆ្នាំ១៩៨២។

26. Pia Alonzo Wurzbach

Pia Alonzo Wurzbach ឬក៏ត្រូវបានស្គាល់ថាជា Pia Romero បានកើតនៅថ្ងៃទី២៤ ខែកញ្ញាឆ្នាំ១៩៨៩។ នាងគឺជាតារាម៉ូដែលជនជាតិហ្វីលីពីននិងជាតារាសម្តែងដែលបានឈ្នះពានរង្វាន់បវរកញ្ញាពិភពលោកឆ្នាំ២០១៥។

25. Niki Karimy

នាងកើតនៅទីក្រុងតេអេរ៉ង់ ប្រទេសអេរ៉ង់នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ១៩៧១។ នាងគឺជាតារាសម្តែង អ្នកនិពន្ធរឿងនិងជាអ្នកដឹកនាំ។

24. Mozhdad Jamalzadah

Mozhdad Jamalzadah បានកើតនៅថ្ងៃទី១១ ខែសីហា ឆ្នាំ១៩៨៥ នៅទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន។ ឥឡូវនេះនាងគឺជាតារាចម្រៀងនិងអ្នកនិពន្ធបទចម្រៀងដ៏ល្បីម្នាក់។

23. Manuela Arcuri

Manuela បានកើតនៅថ្ងៃទី៨ ខែមករា ឆ្នាំ១៩៧៧ នៅទីក្រុងអាណាហ្គី ប្រទេសអ៊ីតាលី។ នាងគឺជាតារាម៉ូដែលនិងជាតារាសម្តែង។ នាងក៏មានខ្សែក្រវ៉ាត់ខ្មៅការ៉ាតេផងដែរ។

22. Margot Robbie

Margot គឺជាតារាសម្តែងនិងអ្នកផលិតអូស្រ្តាលី។ នាងបានកើតនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ១៩៩០។ អ្នកអាចមើលឃើញនាងជាតួ Harley Quinn នៅក្នុងខ្សែភាពយន្ត The Suicide Squad។

21. Kate Upton

ឬក៏  Katherine Elizabeth Upton ជាតារាម៉ូដែលនិងជាតារាសម្តែងអាមេរិច។ នាងបានកើតនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ១៩៩២។ អ្នកអាចមើលឃើញខ្សែភាពយន្តរបស់នាងដូចជារឿង Tower Heist (២០១១) ឬ The Other Woman (ឆ្នាំ ២០១៤)។

20. Gigi Hadid

ឬក៏ Jelena Noura Hadid ជាតារាម៉ូដែលអាមេរិច បានកើតនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ១៩៩៥។

19. Haifa Wehbe

Haifa Wehbe នាងកើតនៅថ្ងៃទី១០ ខែមីនា ឆ្នាំ១៩៧៦។ នាងគឺជាតារាចម្រៀងនិងជាតារាភាពយន្តលីបង់និងជានិមិត្តរូបនៃមជ្ឈឹមបូព៌ា។

18. Gal Gadot

Gal គឺជាតារាម៉ូដែលនិងតារាសម្តែងពីអ៊ីស្រាអែល។ នាងកើតនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ ១៩៨៥។ អ្នកអាចឃើញនាងក្នុងខ្សែភាពយន្តដូចជារឿង Batman និង Superman រួមទាំង Wonder Woman។

17. Fahriye Evcen

នាងគឺជាតារាសម្តែងកូនកាត់តួកគីនិងអាឡឺម៉ង់ដែលបានកើតនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ ១៩៨៦។

16. Emma Watson

ឬក៏ Emma Charlotte Duerre Watson កើតនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៩០ នៅទីក្រុងប៉ារីសហើយបានពេញវ័យនៅប្រទេសអង់គ្លេស។ នាងគឺជាតារាសម្តែងនិងជាសកម្មជន។ នាងមានភាពល្បីល្បាញជាមួយរឿង Harry Potter សម្តែងជា Hermione Granger។

15. Emma Stone

Emma បានកើតនៅក្រុង Scottsdale រដ្ឋ Arizona​ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ១៩៨៨។ នាងគឺជាតារាសម្តែងទទួលបានពានរង្វាន់ Oscar និង Golden Globe។ ខ្សែភាពយន្តដ៏ល្បីល្បាញមួយចំនួនដែលនាងបានសម្តែងមានដូចជា La La Land (ឆ្នាំ២០១៦) Easy A និង Birdman ។

14. Elisaveta Boyarskaya

តារាសម្តែងភាពយន្តរុស្ស៊ីដែលបានកើតនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ១៩៨៥ នៅ Saint Petersburg។

13. Dakota Mayi Johnson

នាងកើតនៅទីក្រុង Austin រដ្ឋតិចសាស់នៅថ្ងៃទី៤ ខែតុលា ឆ្នាំ១៩៨៩។ នាងគឺជាតារាម៉ូដែលនិងជាតារាសម្តែងដែលលេចធ្លោនៅក្នុងខ្សែភាពយន្តដូចជា២១ Jump Street Need for Speed ​​ជាដើម។

12. Deepika Padukone

កើតនៅទីក្រុង Copenhagen នៅថ្ងៃទី៥ ខែមករា ឆ្នាំ១៩៨៥។ នាងត្រូវបានគេលើកកម្ពស់នៅក្នុងទីក្រុង Bangalore និងក្លាយជាតារាភាពយន្តស្រីនៅក្នុងប្រទេសឥណ្ឌា។ អ្នកក៏អាចឃើញនាងក្នុងខ្សែភាពយន្តអាមេរិចដូចជា XXx: Return of Xander Cage។

11. Blake Lively

នាងជាតារាសម្តែងអាមេរិចកើតនៅទីក្រុង Los Angeles រដ្ឋ California កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ១៩៨៥។

10. Ashley Graham

នាងជាតារាម៉ូដែលអាមេរិច កើតនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៨៧។

9. Beyoncé

Beyoncé Giselle Knowles-Carter គឺជាតារាចម្រៀងជនជាតិអាមេរិច អ្នកនិពន្ធបទចម្រៀងអ្នករាំ និងតារាសម្តែងស្រី។ នាងបានកើតនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ១៩៨១។

8. Anne Curtis

ឬក៏  Anne Ojales Curtis-Smith–Heussaff នាងកើតនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ១៩៨៥ ។ នាងគឺជាតារាសម្តែងកូនកាត់ហ្វីលីពីន អូស្រ្តាលី ជាពិធីករទូរទស្សន៍ VJ និងជាតារាម៉ូដែល។

7. Amanda Cerny

Amanda Cerny កើតនៅទីក្រុង Pittsburgh រដ្ឋ Pennsylvania នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ១៩៩១។ នាងធ្លាប់តារាប្រចាំទសន្សនាវត្តី Playboy ហើយឥឡូវនេះនាងគឺជាតារាសម្តែង។

6. Angelina Jolie

Angelina គឺជាតារាសម្តែងនិងជាអ្នកផលិតខ្សែភាពយន្តជនជាតិអាមេរិកម្នាក់ដែលបានរៀបការជាមួយលោក Brad Pitt ។ នាងកើតនៅទីក្រុង Los Angeles រដ្ឋកាលីហ្វ័រនីញ៉ានៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៧៥។ នាងបានសម្តែងនៅក្នុងខ្សែភាពយន្តអាមេរិកជាច្រើនដូចជា Mr. & Mrs. Smith Lara Croft: Tomb Raider Salt ជាដើម។

5. Alicia Vikander

តារាសញ្ជាតិស៊ុយអែតកើតនៅថ្ងៃទី៣ ខែតុលា ឆ្នាំ១៩៨៨។ នាងជាអតីតអ្នករាំរបាំហើយក្រោយមកនាងបានក្លាយជាតារាសម្តែង។

4. Alexandra Anna Daddario

នាងកើតនៅទីក្រុងញូវយ៉កនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ១៩៨៦។ តារាម៉ូដែលនិងតារាសម្តែងដែលសម្តែងក្នុងរឿង White Collar It’s Always Sunny in Philadelphia True Detective និង American Horror Story។

3. Aishwarya Rai

នាងកើតនៅប្រទេសឥណ្ឌានៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៧៣។ នាងគឺជាតារាម៉ូដែលនិងជាតារាសម្តែងនិងជាអ្នកឈ្នះពានរង្វាន់បវរកញ្ញាពិភពលោកឆ្នាំ១៩៩៤។

2. Adriana Lima

នាងកើតនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ១៩៨១។ នាងគឺជាតារាសម្តែងនិងតារាម៉ូដែលប្រេស៊ីលសម្តែងក្នុងរឿង Victoria Secret’s Angel។

1. Naomi Campbell

Naomi កើតនៅ Streatham ទីក្រុងឡុងដ៍នៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ១៩៧០។ នាងគឺជាតារាម៉ូដែល តារាភាពយន្តនិងជាតារាចម្រៀងម្តងម្កាល។ អ្នកក៏អាចមើលឃើញឈ្មោះរបស់នាងនៅលើទឹកអប់ម៉ាក Procter និង Gamble៕