
ភ្នំពេញ÷ នៅព្រឹកថ្ងៃទី១៥ ខែតុលាឆ្នាំ ២០២០ ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិនិងជាគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយរបស់ក្រសួងការពារជាតិ
តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចពិជ័យសេនា ទាបាញ់រដ្ឋមន្ត្រីក្រសួងការពារជាតិ
និងអមដំណើរដោយឯកឧត្តមឧត្តមសេនីយ៍ទោ ហ៊ុលសំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូន ៩៩ បានចុះពិនិត្យស្ថានភាពទឹកជំនន់ស្ពានទឹកថ្លានិងស្ពាន ៧ មករាដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ដឹកនាំកងកម្លាំងសរុបប្រមាណ ១៥០ នាក់ព្រមទាំងអូប័រចំនួន ១០ គ្រឿងដើម្បីចេញជួយអន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋដែលកំពុងជន់លិចដោយសារទឹកជំនន់ជន់ដោយទឹកភ្លៀងជាក់ស្តែងថ្ងៃនេះដែរប្រជាពលរដ្ឋប្រមាណ៩០០ គ្រួសារស្ថិតក្នុងភូមិពារាមសង្កាត់សាក់សំពៅមកកាន់ទីទួលសុវត្ថិភាព
ក្នុងប្រតិបត្តិការនេះដែរកងពលតូចដឹកជញ្ជូនលេខ ៩៩ បានទៅជួយបងប្អូនប្រជាពលរដ្ឋស្ថិតក្នុងភូមិព្រះធាតុ សង្កាត់រលួស សង្កាត់ស្ពានថ្មសង្កាត់ទាន ខណ្ឌដង្កោ រាជធានីភ្នំពេញ
ឆ្លៀតឱកាសនោះដែរឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ឹង សំផន បានផ្ដាំផ្ញើឲ្យបងប្អូនប្រជាពលរដ្ឋត្រូវចេះថែរក្សាសុខភាពនិងមានការប្រយ័ត្នប្រយែងឲ្យបានខ្ពស់ចំពោះសត្វសេរពិសគ្រប់ប្រភេទ
ឯកឧត្តមនាយឧត្តមសេនីយ៍បានមានប្រសាសន៍កងយុទ្ធពលខេមរៈភូមិន្ទមិនត្រឹមតែការពារប្រទេសជាតិនោះទេទីណាក៏ដោយអោយតែមានការលំបាកកងកម្លាំងក្រសួងការពារជាតិតែងតែចុះជួយសង្គ្រោះប្រជាពលរដ្ឋជានិច្ចជាកាល
បងប្អូនប្រជាពលរដ្ឋដែលកំពុងតែរងគ្រោះដោយសារជំនន់ទឹកភ្លៀងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំក្រសួងការពារជាតិដែលបានចុះជួយដឹកជញ្ជូនពួកគាត់មកកាន់ទីទួលសុវត្ថិភាពទាន់ពេលវេលា
