
ខេត្ត កំពង់ធំ.ប្រជាពលរដ្ឋ ដែល រស់នៅ ក្នុង ស្រុក សន្ទុក ខេត្ត កំពង់ធំ ចំនួន ៥ឃុំ បាន ទទួល អំណោយ ពី លោក ជំទាវ ខៀវ ស៊ី ណា ជាចាន់តូ អនុប្រធាន កិត្តិយស សាខា កាកបាទ ក្រហម កម្ពុជា ខេត្ត កំពង់ធំ និង ឯកឧត្តម សុខ លូ ប្រធាន គណៈកម្មាធិការ សាខា កាកបាទ ក្រហមកម្ពុជាខេត្ត កំពង់ធំ បាន អញ្ជើញ ចុះចែក អំណោយដល់ បងប្អូន ប្រជាពលរដ្ឋ ដែល កំពុង តែ រងគ្រោះ ដោយសារទឹកជំនន់ ពិធី នេះ បានធ្វើឡើងនៅវត្ត កំពង់ថ្ម នៅព្រឹក ថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២០។
ប្រជា ពលរដ្ឋ ដែល បាន ទទួល អំណោយ ចំនួន២០៧គ្រួសារ មកពី៥ឃុំ ក្នុង នោះ មាន ឃុំ ក្រយា ឃុំបឹងល្វា ឃុំកំពង់ថ្ម ឃុំតាំងក្រសាំង និង ឃុំប្រាសាទ ក្នុង មួយ គ្រួសារ ទទួល បាន អង្ករ ២៥គ.ក មីមួយកេស ទឹកស៊ីអ៊ីវ ទឹកត្រី ២យួរ ត្រីខមួយយួរ សាប៊ូ មួយ ដុំ។
លោកជំទាវ.ខៀវស៊ីណា ជាចាន់តូ បាន មាន ប្រសាសន៍ ថា កោតសរសើរ ថ្នាក់ ដឹកនាំ ខេត្ត កំពង់ធំ និងមន្ទីរអង្គភាពពាក់ ព័ន្ធ ដែល បាន លះបង់ ទាំងកម្លាំងចិត្ត កម្លាំងកាយ និង សេចក្តី សុខ ផ្ទាល់ ខ្លួន គិតគូរ ពី សុខទុក្ខ របស់ ប្រជា ពលរដ្ឋ.ចុះជួយ អន្តរាគមន៍ សង្រ្គោះ ដោះស្រាយ បងប្អូន ប្រជា ពលរដ្ឋ ដែល កំពុង តែ រងគ្រោះ ដោយសារទឹកជំនន់ គ្រប់ទីកន្លែង ទី ណា មានទុក្ខ ទី នោះ មាន ក្រុម ការងារ កាកបាទ ក្រហម ចុះជួយ បាន ទាន់ ពេល។
លោក ជំទាវ ក៏បាន សម្តែង នូវការព្រួយបារម្ភណ៍ ពីសុខទុក្ខរបស់ បងប្អូន ប្រជា ពលរដ្ឋ និងបាន សំណូមពរ ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវ គោក ទាំង អស់ គ្នា ដើម្បី កាត់ បន្ថយ ការ គ្រោះ ថ្នាក់ ចរាចរណ៍ និង សូម អប់រំ កូនចៅ ឲ្យចៀសឆ្ងាយពី គ្រឿងញៀន៕
