ជនជាតិចិនជិត ៥០នាក់មកតវ៉ានៅស្ថានទូតករណីថៅកែមិនបើកប្រាក់ខែ

38

នៅព្រឹកនេះមានជនជាតិចិនប្រមាណជិត ៥០នាក់ បានឡើងមកតវ៉ានៅមុខស្ថានទូតចិនប្រចាំនៅកម្ពុជា ករណីថៅកែជនជាតិចិនមិនបើកប្រាក់ខែ។

តាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថានៅ​ថ្ងៃ​ទី​០៩​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ ម៉ោ​០៦​និង​១០​នាទី​ នៅ​មុខ​ស្ថានទូត​ចិន​​ មាន​កម្មករ​ជនជាតិ​ចិន​ចំនួន​៤៦​នាក់​ ដែន​ធ្វើកា​សំណង់​នៅ​ក្រុងព្រះសីហនុ​​ មកសុំកិច្ចអន្តរាគមន៍ជួយ​ដោះស្រាយ​ប្រាក់ខែ​ដែល​ថៅកែ​មិន​ទាន់​បើកឲ្យ​ពួក​គេ​។​

​តាមការចុះផ្សាយដដែលបន្តថាកម្មករ​ជនជាតិ​ចិនទាំងនោះក៏​បាន​ធ្វើ​ដំណើ​ដោយ​ថ្មើរជើង​តាម​ផ្លូវ​ម៉ៅ​សេ​ទុង​ ទៅកាន់​ការិយាល័យ​ទី​ព្រឹកសារ​ពា​ណិ​ជ្ជ​កម្ម​ និង​សេដ្ឋ​កិ​ច្ច​ របស់​ស្ថានទូត​នៃ​ប្រ​ទេស​ចិន​ សង្កាត់​ទន្លេបាសាក់​ ខណ្ឌ​ចំកា​មនអោយ​ជួយ​ដោះស្រាយដែរ តែមិន​ទាន់​មាន​លទ្ធផល​នៅឡើយទេ​ ៕