
សៀមរាប ៖ សមត្ថកិច្ច មូលដ្ឋាន បាន ឲ្យ ដឹង ថា នៅ វេលា ម៉ោង ២.៥០ នាទី ថ្ងៃ ទី ២២ តុលា ២០២០ មាន ករណី ផ្ទុះ អាវុធ នៅ ចំណុច មុខ សាលាបឋមសិក្សា សាមគ្គី ( ផ្លូវជាតិ លេខ ៦) ឃុំ ស្រ ណា ល ស្រុក ក្រឡាញ់ ខេត្តសៀមរាប។
ជន បង្ក ឈ្មោះ ចាន់ ផល ហៅ ពៅ ភេទ ប្រុស អាយុ ប្រហែល ៥០ ឆ្នាំ ទីលំនៅ ភូមិ ស្វាយ ធំ ខេត្ត សៀមរាប ជិះ រថយន្ត ពណ៌ ខ្មៅ មិន ស្គាល់ ម៉ាក ស្លាក លេខ ៨៧៨៧ អាវុធ ម៉ាក K៥៤ លេខ ៣៧៦៣ ។ ក្នុង ហេតុការណ៍ បាញ់ នោះ បណ្តាល ឲ្យ ជនរងគ្រោះ ឈ្មោះ សំអុល សុខ ដា នី ភេទ ស្រី អាយុ ២៧ ឆ្នាំ ទីលំនៅ ភូមិ សាមគ្គី សង្កាត់ ឫស្សីកែវ ភ្នំពេញ រង របួស ធ្ងន់ ចំ ដើម ទ្រូង ខាងឆ្វេង ១ គ្រាប់ ( បៀម គ្រាប់ )។ ក្រោយ មានការ ផ្ទុះអាវុធ ជន បង្ក បាន ឡើង រថយន្ត គេច ខ្លួនបាត់ ចំណែក ជនរងគ្រោះ ត្រូវ បាន សមត្ថកិច្ច ដឹក បញ្ជូន មក សង្គ្រោះ នៅ មន្ទីរពេទ្យបង្អែក ខេត្ត សៀមរាប ។
សមត្ថកិច្ច កំពុង ដុតដៃដុតជើង ស្រាវជ្រាវ រក ជន បង្ក ដើម្បី ចាត់ការ តាម ផ្លូវ ច្បាប់ ។ ប្រភព បាន ឲ្យ ដឹងថា ក្នុងករណីនេះ ជន បង្ក គឺជា ប្តី មិនទាន់ ការ ហើយ អាច ដោយសារ ទំនាស់ ពាក្យ សម្តី ( ប្រច័ណ្ឌ )៕
