
ខេត្ត កំពង់ធំ.ឯកឧត្តម កិត្តិនីតិកោស លបណ្ឌិត ងួន ញ៉ិល អនុប្រធាន ទី ១ រដ្ឋសភា សមាជិក គណអចិន្រ្តៃគណកម្មាធិការកណ្តាល គណបក្ស ប្រជាជន កម្ពុជា អមដំណើរ ដោយ អ្នកមុខអ្នកការតំណាងរាស្រ្ត អភិបាល ខេត្ត.អភិបាល រង រួម ទាំង ប្រតិភូ ដំណើរ បាន អញ្ជើញ ជា អធិបតីភាព ក្នុង ពិធី ចែក អំណោយ ជូនដល់ បងប្អូន ប្រជា ពលរដ្ឋ ដែល កំពុង តែ រងគ្រោះ ដោយសារ ទឹកជំនន់ ចំនួន ៤០០គ្រួសារ ស្ថិតនៅ ក្នុង បរិវេណ វត្ត ឈើទាល ឃុំ ឈើទាល ស្រុក សណ្ដាន់ ខេត្ត កំពង់ធំ នៅរសៀលថ្ងៃទី ២ ៣ ខែតុលា ឆ្នាំ ២០២០។
បន្ទាប់ពី លោក ឡង គឺសឹង អភិបាល ស្រុក សណ្ដាន់ បាន ធ្វើ កិច្ច ស្វាគមន៍ ឯកឧត្តម ប្រធាន គណៈអធិបតី រួមទាំង បាន ធ្វើ សេចក្តី រាយការណ៍ ពីស្ថានភាពទឹកជំនន់ ដែល បាន ជន់លិច ផ្ទះ សំបែង របស់ ប្រជា ពលរដ្ឋ ជាច្រើន គ្រួសារ ក្នុង ស្រុក សណ្ដាន់ បង្កឲ្យប្រជាពលរដ្ឋរងផលប៉ះពាល់ និងធ្វើឲ្យមានការខ្វះខាតស្បៀងអាហារ ក្នុង ដំណាក់ កាល គ្រោះ ទឹកជំនន់ នេះរួចមក។
ចំណែក ប្រជាជន ដែល បាន មកទទួល អំណោយ មានឃុំឈើទាល និងឃុំក្លែង សរុប៤០០គ្រួសារ ក្នុង មួយ គ្រួសារ ទទួល បាន អង្ករ ២៥គ.ក ទឹកសុទ្ធ មួយកេស ត្រីខមួយយួរ ទឹកត្រី ទឹកស៊ីអ៊ីវ ២យួរ សាប៊ូ ម្សៅ និងសាប៊ូដុំ និងថវិកាមួយចំនួន។
ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល បាន មាន ប្រសាសន៍ ថា រៀបរាប់ អនុស្សាវរីយ៍ នៃអតីតកាល កន្លងមក ដែល ធ្លាប់ មាន ប្រវត្តិ ជូរចត់ នៅក្នុង ស្រុក សណ្ដាន់ ដើម្បី ជា ការ ចែករំលែក ឲ្យបងប្អូន ប្រជា ពលរដ្ឋ លោកពូ អ្នកមីង លោកយាយ លោកតា និងក្មួយបានដឹង ពីការខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ ដែល មាន សម្តេច អគ្គ មហា សេនាបតី តេជោ ហ៊ុន សែន ជា ប្រមុខ ដឹកនាំ រាជ រដ្ឋាភិបាល កម្ពុជា ដើម្បី ឲ្យ ខ្មែរ តែមួយរស់នៅក្រោមម្លប់សន្តិភាព។
ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល ប្រធាន ក្រុម ការងារ ថ្នាក់ កណ្តាល ចុះ ជួយ មូលដ្ឋាន ខេត្ត កំពង់ធំ
បាន កោតសរសើរ ឯកឧត្ដម អភិបាល ខេត្ត កំពង់ធំ.និង តំណាង រាស្រ្តមណ្ឌលកំពង់ធំ និងថ្នាក់ដឹកនាំទាំងអស់ ដែល បាន ខិតខំ ប្រឹងប្រែង បំរើប្រជាពលរដ្ឋ ដោយ ស្មោះ ដោយ ឥត លក្ខខណ្ឌ ដោយ សុខទុក្ខ របស់ បងប្អូន ប្រជា ពលរដ្ឋ គឺជាសុខទុក្ខរបស់ថ្នាក់ដឹកនាំ ប្រជា ជន សម្រាន្ត លង់លក់ មានសុវត្ថិភាព មានសេចក្តីសុខ គឺ ជាភារកិច្ចរបស់ថ្នាក់ដឹកនាំ និងជាការខិតគូរខ្ពស់ របស់ អាជ្ញាធរ ដោះស្រាយ បញ្ហា ប្រឈម នានា ជូន បងប្អូន ប្រជា ពលរដ្ឋ។
ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល បាន ផ្តាំ ផ្ញើ ដល់ បងប្អូន ប្រជា ពលរដ្ឋ ឲ្យចូលរួម ការពារ ទប់ស្កាត់ ការ ឆ្លងរីករាលដាលមេរោគកូវីដ១៩ ទាំងអស់ គ្នា ដោយសារ ជំងឺ ដ៏ កាច សាហាវ នេះ បានឆ្លងទៅលើមនុស្ស 42លាននាក់នៅលើពិភពលោក និងសូមឲ្យខ្មែរសាមគ្គីគ្នា រស់នៅ បានសេចក្តីសុខ ក្រោមម្លប់ តេជោ សន្តិភាព ទាំងអស់ គ្នា ដោយខ្មែរបែកបាក់គ្នាមកយូរហើយ៕
ដោយ ប៊ុន រដ្ឋា
