
{កំពង់ធំ} នៅថ្ងៃទី២៦ខែតុលាឆ្នាំ២០២០
===========================
លោកឧកញ៉ា លីម ប៊ុនណ្ណា និងលោកជំទាវថុង ធីតា ដែលមានចិត្តសប្បុរសធម៌ ចូលរួមការងារក្នុងសង្គមនាពេលដែលប្រជាពលរដ្ឋយើងដែលបានកើតឡើងដោយសារតែគ្រោះទឹកជំនន់ថ្មៗនេះដូច្នេះលោកឧកញ៉ានិងលោកជំទាវថុង ធីតា បាននាំយកអំណោយព្រមទាំងថវិកាមួយចំនួនជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះចំនួន២១០គ្រួសារ សម្រាប់ដោះស្រាយទុក្ខលំបាកមួយគ្រាដែលកំពុងតែជួបបញ្ហាគ្រោះធម្មជាតិជំនន់ទឹកភ្លៀងកន្លងមកនេះ
ក្រោយពីលោកសាយគឹម ឡម អភិបាលរងស្រុកស្ទោងបានមានមតិស្វាគមន៍និងរាយការណ៍អំពីផលប៉ះពាល់នៅក្នុងស្រុកស្ទោងរួចមក
លោកឧកញ៉ាលីម ប៊ុនណានិងលោកជំទាវថុង ធីតា បានមានប្រសាសន៍ថាកន្លងមកលោកឧកញ៉ាបានទៅចែកជូនបងប្អូនប្រជាពលរដ្ឋយើងនៅក្នុងខេត្តពោធិ៍សាត់ស្រុកបាកានចំនួន 20៤៥គ្រួសារផងដែរ
លោកឧកញ៉ានិងលោកជំទាវបានមានប្រសាសន៍ថាក្រោមការដឹកនាំរបស់សម្ដេចអគ្គសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដូច្នេះប្រជាពលរដ្ឋក៏ដូចលោកឧកញ៉ានិងលោកជំទាវដែលរស់នៅក្រោមដំបូលនិងម្លប់សន្តិភាពតែមួយតែងតែជួយដល់ប្រជាពលរដ្ឋយើងដែលមានទុក្ខលំបាកដោយសារគ្រោះធម្មជាតិជំនន់ទឹកភ្លៀងដែលបានកើតឡើងកន្លងមកនេះធ្វើឱ្យមានផលប៉ះពាល់ប្រជាពលរដ្ឋក៏ដូចប៉ះពាល់ទៅលើហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាង
ដូច្នេះហើយក្នុងនាមលោកឧកញ៉ានិងលោកជំទាវដែលជាម្ចាស់ក្រុមហ៊ុនអិលប៊ីអិនគ្រុប បានចំណាយស្បៀងអាហារនិងគ្រឿងបុកភោគបរិភោគព្រមថវិកាមួយចំនួនធំចែកជូនប្រជាពលរដ្ឋយើងដែលកំពុតែជួបការលំបាកដោយសារគ្រោះទឹកជំនន់កន្លងមក ពាក្យស្លោកបានលើកឡើងថាទុក្ខលំបាករបស់ប្រជាពលរដ្ឋក៏ដូចទុក្ខលំបាករបស់ប្រមុខរាជរដ្ឋាភិបាលយើងដែរដូច្នេះហើយក្នុងនាមលោកឧកញ៉ានិងលោកជំទាវជួយរំលែកទុក្ខលំបាកទាំងឡាយដែលប្រមុខរាជរដ្ឋាភិបាលយើងខិតខំប្រឹងប្រែងកន្លងមកនេះមិនឱ្យប្រជាពលរដ្ឋយើងមួយណានឹងដាច់បាយស្លាប់នោះទេ។
