
……………………………………
កំពង់ឆ្នាំង:មានហេតុការភ្ញាក់ផ្អើលកើតឡើ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ ករណីលង់ទឹក បណ្ដាលឱ្យស្រ្តីម្នាក់ស្លាប់ នៅចំណុចបឹងកផល ភូមិវត្តថ្មី ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
សាកសពជនរងគ្រោះឈ្មោះ វ៉ែន លី ភេទស្រី អាយុ៤៧ ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ។
មូលហេតុ៖ ជនរងគ្រោះអុំទូកត្រឡប់ពីមើលស្រែប្រាំង មានអាការមិនស្រួលខ្លួនក៏បានធ្លាក់ទឹកបណ្ដាលឱ្យលង់តែម្តង ។ សមត្ថកិច្ចបានចុះទៅពិនិត្យសាកសពស្រ្តីរងគ្រោះខាងលើ រួចបញ្ជាក់ថា ពិតជាស្លាប់ដោយសារលង់ទឹកប្រាកមែន ។ សាកសពត្រូវប្រគល់ជូនសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី៕
