
ខេត្តឧត្តរមានជ័យ:គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តពីរគ្រឿងបុកគ្នាពេញទំហឹងបណ្តាលអោយរថយន្តទាំងពីរងការខូចខាតយ៉ាងដំណំប៉ុន្តែសំណាងល្អដែលមិនមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស។
ដែលហេតុការណ៍នេះបានកើតឡើងនៅផ្លូរបំបែកបួនភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យនៅវេលា១នឹង៤០នាទីថ្ងៃទី ៤ ខែ វិច្ឆិកា ឆ្នាំ ២០២០មិនបណ្ដាលឱ្យនរណាម្នាក់គ្រោះថ្នាក់អ្វីឡើយគ្រាន់តែខូចខាតរថយន្តរៀងៗខ្លួនតែប៉ុណ្ណោះ។
បើតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតគេបានឃើញរថយន្ត ford 015 ពាក់ស្លាកលេខ ខ.ម 2_3574 បើកបរពីទិសខាងជើងទៅត្បូងឡានលុះមកដល់ចំណុចកើតហេតុខាងលើក៏បានបុកជាមួយរថយន្ត masda ពណ៌ស 015 ពាក់ស្លាកលេខ ភ្នំពេញ 2AE09198ដែលបើកបរពីទិសខាងលិចទៅកើត។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញក៏បានមកពិនិត្យនឹងធ្វើការវាស់វែងរួចយករថយន្តទាំងពីនោះទៅរក្សាទុក្ខដើម្បីធ្វើការដោះស្រាយនៅពេលក្រោយ៕
