
បន្ទាយមានជ័យ):;ឈ្មួញដឹកទំនិញចេញចូលថៃ កម្ពុជាមានដូចជាមេឈ្មួញ ជាទី ថោងឡេង កូនកុង ម៉ែអាឆុន យាយវិត ហ៊ាណយ ថោងសុីង ចែស្រី ចែអៀង និងចែអាងជាដើម បានរអ៊ូរទាំថាគយនៅច្រកទ្វារប៉ោយប៉ែត រាប់ក្បាលឡានបង់ប្រាក់ ដោយមិនបាច់សរសេរវិក័យប័ត្រនាំខាតក្រដាស់។
តាមប្រភពរបស់ក្រុមឈ្មួញ ដឹកទំនិញចេញចូលថៃ កម្ពុជាថាសព្វថ្ងៃនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានប្រាប់ថា រថយន្តដែលដឹកទំនិញចេញចូល ថៃ កម្ពុជាគឺ មន្ត្រីគយប្រចាំការនៅទីនោះ កូនចៅរបស់លោក ងួន កុសល តម្រូវអោយក្រុមឈ្មួញដឹកទំនិញ បង់លុយក្នុងក្បាលឡានមួយចាប់ពី ២លាន ទៅ៤លានរៀលដោយមិនមានចេញវិក័យប័ត្រនោះទេ។
ប្រភពបន្តទៀតថា សូម្បីតែទំនិញទាំងនោះតិចតួច មិនពេញរថយន្តក៏ដោយ មន្ត្រីគយខាងលើមិនបន្ធូរបន្ថយការបង់នោះដែរ។
ប្រភពពីមន្ត្រីពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានឲ្យដឹងថា មួយរយៈកូវិដ19-នេះគ្រប់ទឹកតែម្តងហើយ លោក ងួន កុសល ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងបក្ខពួកឃុបឃិតគ្នាប្រព្រឹត្តអំពើ ពុករលួយកាន់តែខ្លាំងក្លាជាងមុនហើយពួកគេប្រើឈ្មោះលោក នូ សុីថា មេគយសាខាខេត្តបន្ទាយមានជ័យ មកបិទបាំងយ៉ាងរលូន។
ហេតុនេះសូមលោកបណ្ឌិត គុណ ញឹម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មិនគួរមើលរំលងអំពើពុករលួយ យ៉ាងពេញទំហឹងរបស់លោក នូ សុីថាប្រធានសាខាគយខេត្តបន្ទាយមានជ័យ ដែលកំពុងល្បីល្បាញខាងពុករលួយនោះទេ។
ពួកគាត់ដែលជាតំណាងឈ្មួញដឹកជញ្ជូនទំនិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានត្អូញត្អែហើយលើកឡើងថា សព្វថ្ងៃនេះលោកនូ សុីថា មេគយសាខាខេត្តបន្ទាយមានជ័យ និងលោក ងួន កុសល ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិប៉ោយប៉ែត ជំរឹតទារលុយច្រើនពេកធ្វើអោយពួកគាត់ ពិបាកក្នុងការរកសុីខ្លាំងណាស់។
គាត់បាននាំគ្នានិយាយបន្តទៀតថា បើចំពោះតែលុយបង់ចូលរដ្ឋគឺមិនអីទេ ប៉ុន្តែពួកគាត់ខ្លាចបំផុតគឺលុយក្រៅផ្លូវការគឺលុយក្រោមតុនេះឯង ។
ជុំវិញរឿងអាស្រូវច្រើនយ៉ាងបែបនេះលោកបណ្ឌិតគុណ ញឹម មិនគួរទុក ឱកាសឲ្យលោកនូ សុីថា និងលោក ងួន កុសល គ្រប់គ្រងជាប្រធានសាខា និង ប្រធានការិយាល័យគយបន្តទៅទៀតទេ។
