
ខេត្តស្វាយរៀង ៖ បុរស ជា ជាងផ្សារដែក ម្នាក់ បាន ស្លាប់ ភ្លាមៗ នៅក្នុង ករណី គ្រោះថ្នាក់ ចរាចរណ៍ រវាង ម៉ូតូ និង រថយន្ត ដែល ហេតុការណ៍ ខាងលើនេះ បាន កើតឡើង កាលពី វេលា ម៉ោង ២២ និង ៣៥ នាទី យប់ ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២០ ។
សមត្ថកិច្ច បាន ឲ្យ ដឹងថា មាន ករណី គ្រោះថ្នាក់ ចរាចរណ៍ មួយ កើតឡើង រវាង រថយន្ដ និង ម៉ូតូ ក្នុងទិសដៅ ស្របគ្នា លើផ្លូវ ជាតិ លេខ ១ ចន្លោះ គីឡូម៉ែត្រ លេខ ១២០/១២១ ស្ថិតក្នុង ភូមិ ស្វាយ សង្កាត់ ចេក ក្រុង ស្វាយរៀង ។
ប្រភព ដដែល បាន បន្តទៀតថា រថយន្ដ បង្ក ម៉ាក LEXUS RX300 ពណ៌ ទឹកមាស ពាក់ ផ្លាកលេខ ភ្នំពេញ ២BI ០៧៤៦ បើកបរ ដោយ ឈ្មោះ ប៉ូច ចាន់ ភេទ ប្រុស អាយុ ២៦ ឆ្នាំ មុខរបរ ជាងឈើ រស់នៅ ភូមិ គោ ក្រោក ឃុំ គោក ខ្ចក ស្រុក កំពង់ត្របែក ខេត្ត ព្រែ វែង បើកបរ ពី លិចទៅ កើត អ្នកបើកបរ គ្មាន របួស រថយន្ដ ខូចខាត ធ្ងន់ ។ អ្នករួមដំណើរ ឈ្មោះ នឿន វុទ្ធី ភេទ ប្រុស អាយុ ២៨ មុខរបរ ជាងឈើ រស់នៅ ភូមិ អង្គរមាស ឃុំ ម្កាក់ ស្រុក អង្គស្នួល ខេត្តកណ្ដាល គ្មាន របួស ។ ចំណែក ម៉ូតូ ម៉ាក ហុងដា សេ ១២៥ ពណ៌ ខ្មៅ ពាក់ ផ្លាកលេខ ស្វាយរៀង ១O ៩១២៧ បើកបរ ដោយ ឈ្មោះ ហែ ន សុក ជា ភេទ ប្រុស អាយុ ៣៤ ឆ្នាំ មុខរបរ ជាងដែក រស់នៅ ភូមិ មេភ្លើង សង្កាត់ ស្វាយរៀង ក្រុង ស្វាយរៀង ខេត្តស្វាយរៀង បើកបរ ពី លិចទៅ កើត ពាក់មួក សុវត្ថិភាព អ្នកបើកបរ ស្លាប់ នៅ កន្លែងកើតហេតុ ម៉ូតូ ខូចខាត ធ្ងន់ ។
សមត្ថកិច្ច បាន បន្ថែម ទៀតថា អ្នកបើកបរ រថយន្ត ត្រូវបាន ឃាត់ខ្លួន នៅ អធិការ ក្រុង ស្វាយរៀង ដើម្បី ចាត់ការ បន្ត តាម នីតិវិធី ។ រីឯ មធ្យោបាយ រក្សាទុក នៅ អធិការ ក្រុង ស្វាយរៀង ។ ចំណែក សាកសព ត្រូវបាន ប្រគល់ ឲ្យ ក្រុមគ្រួសារ យកទៅ ធ្វើបុណ្យ តាម ប្រពៃណី ។ មូលហេតុ អ្នកបើកបរ រថយន្ដ ស្រវឹង ក្នុង កម្រិត ១,១០ mg/L បុក ម៉ូតូ ពីក្រោយ ៕ដោយជា រដ្ឋា
