
ខេត្ត កំពង់ធំ.ទីតាំង បនល្បែង ស៊ីសង ជល់មាន់ មួយ កន្លែង ត្រូវ បានលោក ផុន សុផល នាយការិយាល័យព្រហ្មទណ្ឌ ដឹកនាំ កម្លាំង កងរាជ អាវុធហត្ថ ខេត្តកំពង់ធំ ចំនួន ១០នាក់ចុះ បង្ក្រាប.ក្រោម ការ សម្រប សម្រួល ដោយលោក សាយ វាសនា ព្រះ រាជអាជ្ញារង នៃអយ្យការ អម សាលាដំបូង ខេត្ត កំពង់ធំ នៅភូមិអូរសោម ឃុំបឹងល្វា សន្ទុក ខេត្ត កំពង់ធំ កាលពី ថ្ងៃ ទី ១ ៥ ខែវិច្ឆិកា ឆ្នាំ ២០២០។
ចំពោះ លទ្ធផល នៃ ការ ចុះ បង្ក្រាប នេះ សមត្ថកិច្ច បាន រឹប អូស បាន៣នាក់, ម៉ូតូ១១គ្រឿង, មាន់ជល់៨ក្បាល និង ឃាត់ខ្លួន ម្ចាស់ សៃវៀន ជលមាន់ ចំនួន២នាក់ ចំពោះ វត្ថុ តាង ត្រូវ បាន បញ្ជូន មកទីបញ្ជាការកងរាអាវុធហត្ថខេត្តកំពង់ធំ។
លោក សាយ វាសនា ព្រះរាជអាជ្ញារង បាន បញ្ជាក់ថា ការចុះបង្ត្រាបបនល្បែង ស៊ី សងនេះ គឺត្រូវបានធ្វើឡើង ក្រោមការណែនាំបញ្ជាពី ឯកឧត្តម ស៊ិន វិរៈ ព្រះរាជអាជ្ញា នៃ អយ្យការអមសាលាដំបូង ខេត្ត កំពង់ធំ ដែល បាន ជម្រុញឲ្យ កងកម្លាំង សមត្ថកិច្ច នៃនគរបាលយុត្តិធម៌ សហការ សាមគ្គី គ្នា បំពេញ ការងារ បង្រ្កាប បនល្បែង ស៊ីសង គ្រប់ ប្រភេទ រួមទាំង ទប់ស្កាត់ ការដាំដុះ ជួញដូរ ចែកចាយ គ្រឿងញៀន ដើម្បី អនុវត្ត នូវ គោលនយោបាយ ភូមិ ឃុំ មាន សុវត្ថិភាព ទាំង ៩ ចំណុច របស់ រាជ រដ្ឋាភិបាល។
ឯកឧត្តម ស៊ិន វិរៈ ព្រះរាជអាជ្ញា បាន កោតសរសើរ ចំពោះ កម្លាំង សមត្ថកិច្ច ដែល បាន ខិតខំ ប្រឹងប្រែង យកចិត្ត ទុកដាក់ សហការ បង្រ្កាប បទល្មើស នានា.នៅក្នុង ខេត្ត កំពង់ធំ និង បាន សំណូមពរ គ្រប់ កងកម្លាំង មន្ត្រី រាជការ មាតាបិតាអាណា ព្យាបាល និងសិស្សានុសិស្ស ចូលរួម ការពារ ទប់ស្កាត់ ទាំងអស់គ្នា ដោ យមិនត្រូវ ចាត់ ទុក គ្រឿងញៀន ជា ភារកិច្ច របស់ សមត្ថកិច្ច នោះឡើយ បើសិនជា គ្មាន ការ ចូលរួម ពីបងប្អូនទេ ការបង្រ្កាបគ្រឿងញៀនមិនទទួលបានជោគជ័យនោះឡើយ៕






