ប្រជាពលរដ្ឋកំពុងតែមើលក្រុមការងារចំរុះសមត្ថកិច្ចជំនាញខេត្តព្រះវិហារបានចុះទៅលេងឆាកល្ខោនដើម្បីធ្វើរបាយការណ៍ភូត ភរ កុហក់ បំភាន់ភ្នែករដ្ឋមន្ត្រីទៀតហើយ

0
27

==========================
{ព្រះវិហារ} ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០
ក្រោយពីសារព័ត៌មានបានចុះផ្សាយចំៗចំណុចគោលដៅដែលក្រុមហ៊ុន ម៉ាឃល ឡូជីស្ទីក (ខេមបូឌា) កំពុងតែកាត់ប្រមូលផលអនុផលព្រៃឈើនៅលើដីសមប្បទានសង្គមកិច្ចស្ថិតនៅក្នុងភូមិបង្កន ឃុំរៀបរយ ស្រុករវាង ខេត្តព្រះវិហារ

ប្រជាពលរដ្ឋបានចោទសួរទៅលើសមត្ថកិច្ចចម្រុះដែលចុះទៅត្រួតពិនិត្យផ្ទាល់កន្លែងក្រុមហ៊ុននោះតើសកម្មភាពយ៉ាងម៉េចដែរឬមួយចោរថាអ្នកសារព័ត៌មានបានផ្សព្វផ្សាយគ្មានការពិត កន្លងមកមានច្រើនក្រុមហ៊ុននៅលើទឹកដីខេត្តព្រះវិហារជាក់ស្ដែងក្រុមហ៊ុននីមួយៗដាក់ការដេញថ្លៃច្រើនតែរកគោលដៅដេញលើដីសម្បទានសង្គមកិច្ចច្រើនតែយកជាប់នឹងព្រំប្រទល់ព្រៃឡង់ព្រៃសហគមន៍វាងាយស្រួលនិងកន្ទេលធំប្រឡំដេកស្ងាត់ៗអូសចេញពីព្រៃឡង់យកមកដាក់នៅក្នុងក្រុមហ៊ុនចំណុចនេះប្រជាពលរដ្ឋបានអះអាងថាឈើដែលនៅក្នុងច្បាប់គ្មានឈើល្អនោះទេ

ហើយបើក្រុមហ៊ុននោះធ្វើតាមច្បាប់ដែលខ្លួនដេញថ្លៃបាននៅលើដីសម្បទានសង្គមកិច្ចមានឈើល្អៗនោះទេនេះជាការលើកឡើងឱ្យបងប្អូនមហាជនបានដឹងពី ការដេញថ្លៃរបស់ក្រុមហ៊ុននីមួយៗគឺធ្វើឡើងដូចបានជម្រាបជូនបងប្អូនមហាជនខាងលើចឹងប្រៀបបានដូចជាដេប៉ូឈើលក់សព្វថ្ងៃនេះឈើប៉េសេមានតែ3គីបឬមួយ5គីបដាក់នៅខាងមុខដេប៉ូដើម្បីបំភ័ន្តភ្នែកសមត្ថកិច្ចដូចគ្នាតែតាមការពិតដឹកឈើអត់ច្បាប់លក់ជារៀងរាល់ថ្ងៃរាល់យប់

ចំណែកក្រុមហ៊ុនក៏ដូចគ្នាដែរឈើកម្ទេចកម្ទីនៅលើដីរបស់ក្រុមហ៊ុនសម្បទានសង្គមកិច្ចកាត់តែកូនផ្លុងងកូនត្បែងយកមកដាក់ជាគំនរគំនរពីលើគ្នាហើយនៅពេលដែលអ្នកសារព័ត៌មានឬមួយសមត្ថកិច្ចដែលមិនមែនជាអាជ្ញាធរមូលដ្ឋាននោះក៏អាចបំភ័ន្តភ្នែកបានដែរដូច្នោះក្រុមហ៊ុនត្រូវប្រាប់ទៅអ្នកសារព័ត៌មានឬក៏សមត្ថកិច្ចដែលនៅឆ្ងាយមិនមែនជាសមត្ថកិច្ចនៅក្នុងមូលដ្ឋាននោះថាឈើនេះបានដេញថ្លៃបង់ជូនរដ្ឋអស់ហើយ

សូមបញ្ជាក់ថាប្រជាពលរដ្ឋសព្វថ្ងៃនៅក្នុងសម័យសន្តិភាពគឺពួកគាត់ឆ្លាតៗណាស់មិនមែនចេះតែជឿទៅលើសមត្ថកិច្ចដែលចុះទៅវាស់វែងនិងពិនិត្យមើលហើយបានធ្វើរបាយការណ៍ ភូត ភរ កុហក់ថ្នាក់លើនោះទេ ជាក់ស្ដែងប្រជាពលរដ្ឋដែលនៅមូលដ្ឋាននោះចង់និយាយថាក្រុមហ៊ុនធ្វើអីក៏ដឹងដែរហើយការត្រួតពិនិត្យរួចហើយធ្វើរបាយការណ៍និងអង្គភាពពាក់ព័ន្ធដែលបានចុះទៅដល់ហើយបំភ្លឺថាមិនពិតដូចអ្នកសារព័ត៌មានបានចុះផ្សាយតើឲ្យប្រជាពលរដ្ឋជឿយ៉ាងម៉េចបានបើពួកគាត់ដឹងពីទង្វើរបស់ក្រុមហ៊ុននិងសមត្ថកិច្ចស្ថាប័នពាក់ព័ន្ធអស់ហើយនោះ

ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើនេះអ្នកសារព័ត៌មានយើងរង់ចាំការបំភ្លឺជានិច្ចពីនាយកក្រុមហ៊ុនឬមួយសមត្ថកិច្ចពាក់ព័ន្ធគ្រប់ស្ថាប័នទាំងអស់ ជាពិសេសឯកឧត្តម ស៊ូ សិរី អភិបាលរងខេត្តព្រះវិហារដែលទទួលបន្ទុកខាងវិស័យព្រៃឈើ និងលោកពឹង ទ្រីដា ប្រធានមន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារព្រមទាំងលោកស៊ុមស៊ីវុត្ថានាយផ្នែករដ្ឋបាលព្រៃឈើរវាង។

LEAVE A REPLY

Please enter your comment!
Please enter your name here