មានករណីគ្រោះថ្នាក់ ចរាចរណ៍ មួយនៅក្នុងស្រុកស្ទោងខេត្តកំពង់ធំ

0
69

{កំពង់ធំ} ថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០២០
មានករណីគ្រោះថ្នាក់ ចរាចរណ៍ មួយនៅក្នុងស្រុកស្ទោងខេត្តកំពង់ធំវេលាម៉ោង5..30 នាទីល្ងាចថ្ងៃទី22 ខែវិច្ឆិកា ឆ្នាំ2020 នៅលើកំណាត់ផ្លូវជាតិលេខ 6A ស្ថិតនៅចំណុចភូមិអំពិល ឃុំសំព្រោជ កើតឡើងរវាងរថយន្ដម៉ាស្ដានិងរថយន្តយីឌុបដឹកស្រូវ មូលហេតុ គឺរថយន្តយីឌុបដឹកស្រូវបើកបរក្នុងល្បឿនលឿន ពព្រោះនៅទីនោះមានកម្មវិធីមង្គលការផង ដែល មាន ប្រជាការពារបានបញ្ជាអោយ គាត់បន្ថយល្បឿន ដែរតែតៃកុងរថយន្តដឹកស្រូវមិនបន្ថយល្បឿនទេរិតតែបន្ថែមល្បឿនខ្លាំងៗឡើងរហូតទៅរថយន្តម៉ាស្ដាពេញទំហឹងរងការខូចខាតមួយចំហៀង រីឯតៃកុងរថយន្តដឹកស្រូវបានដាក់មេប្រូចបាត់ស្រមោល ប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោងខេត្តកំពង់ធំសូមសំណូមពរគ្រប់សមត្ថកិច្ចដែលពាក់ព័ន្ធមេត្តាជួយអប់រំុតៃកុងឡានធំៗផងព្រោះអីសព្វថ្ងៃនេះពួកគាត់បើកបរក្នុងល្បឿនលឿនហើយមិនគោរពច្បាប់ចរាចរណ៍ថែមទៀតក្នុងមួយថ្ងៃទៅមួយថ្ងៃករណីគ្រោះថ្នាក់ចរាចរណ៍ចេះតែកើនឡើងដោយសារការបើកបរមិនគោរពច្បាប់ចរាចរណ៍ផ្លូវគោកជាពិសេសតៃកុងឡានធំៗហ្នឹងតែម្ដងបើកវាបើកជែងឡានតូចៗដូចគ្មានគិតពីអាយុជីវិតគេសោះ។

IMG_3396

LEAVE A REPLY

Please enter your comment!
Please enter your name here