នគរបាលក្រុងខេត្តសៀមរាប បង្ក្រាបបាន «ចោរ កាច់សោរ ក ម៉ូតូម្នាក់»

0
121

ខេត្តសៀមរាប៖ កម្លាំងនគរបាលក្រុងសៀមរាបដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ទោ ដា ចំរេីន អធិការនគរបាលក្រុងសៀមរាប បាន ចាប់ខ្លួនបុរសម្នាក់ ពីបទ៖លួចមានស្ថានទម្ងន់ទោស «កាច់សោរកម៉ូតូ»។
ហេតុការណ៍ បង្ក្រាប នេះធ្វើឡើងនៅថ្ងៃសៅរ៍ទី២១ ខែវិច្ឆកា ឆ្នាំ២០២០ នេះស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
ជនសង្ស័យ ឈ្មោះ មុត សុភា ហៅ ចាន់ នី ភេទប្រុស អយុ៤១ឆ្នាំ ទីលំនៅសង្កាត់ទួលពង្រ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ខណ:កម្លាំងនគរបាល កំពុងចុះល្បាត ក៏បានប្រទះឃើញ មុខសញ្ញាចាស់ «កាច់សោរ.ក» ម៉ូតូ ចំនួនពីរនាក់ ដែលធ្លាប់បានប្រព្រឹត្ត កន្លងមក នឹងបម្រុងធ្វើសកម្មភាពទៀត ប៉ុន្តែត្រូវបានបង្ក្រាបបានភ្លាមៗ បានម្នាក់ និងម្នាក់ទៀតជិះម៉ូតូរត់គេចខ្លួនបាត់។
ក្រោយពេលឃាត់ខ្លួនបានសម្ថកិច្ចបានដកហូតវត្ថុតាង រួមមាន៖សោរ សម្រាប់ កាច់សោរ កម៉ូតូចំនួន៣ដើម គ្រាប់ដែកឆក់តូចៗ សម្រាប់បើកសោរ សុវត្ថិភាពចំនួន៣គ្រាប់ ,ដងទុលលើវីសចំនួន១ដើមផងដែរ។
ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានបម្រុង ធ្វើសកម្មភាពលួចម៉ូតូ(កាច់សោរក)ពិតប្រាកដមែន។ បច្ចុប្បន្ននគរបាល កំពុងកសាងសំណុំរឿង ចាត់ការបន្តតាមផ្លូវច្បាប់។

LEAVE A REPLY

Please enter your comment!
Please enter your name here