ថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០២០ នៅចំនុចដីអូស្វារអិល …ភាពមិនប្រក្រតីនៅខេត្តបន្ទាយមានជ័យនៅមានសកម្មភាពដូចមុន

0
55

បន្ទាប់ពីបានឃើញ នៅថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០២០កន្លងទៅថ្មីៗនេះ ខ្ញុំបាទបានឃើញក្រុមការងារ បងប្អូនសារព័ត៌មាន របស់លោក……មួយចំនួនបានធ្វើការផ្សព្វផ្សាយព័ត៌មានខុស វិជ្ជាជីវៈ ដោយមិនបានថ្លឹងថ្លែងនិងចុះសាកសួរព័ត៌មាន ដោយបានច្បាស់លាស់ជាមុន រឿងដីនៅចំនុចអូរស្វារអិលស្ថិតនៅចំនុចភូមិសូរិយាសង្កាត់និមិត្តក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ រឿងនិងស្ថិតនៅក្នុងដៃតុលាការ និងស្ថាប័នពាក់ព័ន្ធជាច្រើន បានដឹងបានលឺម៉្យាងទៀត នាំគ្នាមកពីភ្នំពេញមកផ្សព្វផ្សាយព័តមាននៅក្នុងខេត្តបន្ទាយមានជ័យតើអង្គភាពមួយនោះបានជួបធ្វើបទសម្ភាសន៍ជាមួយប្រជាពលរដ្ឋហើយឬនៅ បានជាក្រុមការងាររបស់គាត់ ហ៊ានចុះផ្សាយ បែបនេះ តើវិជ្ជាជីវៈ អ្នកសារព័ត៌មាន ចុះផ្សព្វផ្សាយបានដោយវិធីណា? តាមបទសម្ភាសន៍រវាងរបស់ខ្ញុំបាទជាមួយប្រជាពលរដ្ឋ ពួកគាត់មិនបានទទួលលិខិត អញ្ជើញនោះទេ ខ្ញុំបានទំនាក់ទំនងទៅលោកម៉ារិន នាយកប៉ុស្តិ៍រដ្ឋបាលសង្កាត់និមិត្តគាត់ថាអោយខ្ញុំបាទទៅសាកសួរ លោក អ៊ុល សំអូន ចៅសង្កាត់និមិត្ត ពេលខ្ញុំបាទខលទៅសាកសួរព័ត៌មានបន្ថែមពីលោកចៅសង្កាត់និមិត្តគាត់ប្រាប់ថា រឿងនិងគាត់អោយមេភូមិសូរីយា ជូនដំណឹង ផ្ញើតាមគេ លោក.ហែម រី មេភូមិសូរីយា បានសារភាពតាមរយ:ទូរស័ព្ទ បានបញ្ជាក់ប្រាប់ថា គាត់មិនបានផ្តល់ឯកសារទៅដល់ដៃប្រជាពលរដ្ឋទេ ផ្ញើតាមគេនេះគឺជាកំហុសឆ្គងរបស់គាត់មែន អាជ្ញាធរមូលដ្ឋាន ធ្វើការឆក់ល្វែងតើសាកសម ក្នុងនាមជាមន្ត្រីដែលទទួលបន្ទុក នៅក្នុងមូលដ្ឋានដែលឬទេ ?ព្រោះមិនមានការទទួលខុសត្រូវអ្វីសូមបីតែបន្តិចសោះឡើយ ធ្វើជាភ្លេចជូនដំណឹង ឬមានចេតនាណាមួយ ចំពោះរឿងនេះមានការពាក់ព័ន្ធ ជាមួយមន្ត្រី១ចំនួននិងអ្នកសារព័ត៌មាន ធូរថ្លៃដែលពួកគាត់ធ្វើដំណើរ តាំងពីរាជធានី ភ្នំពេញ ចុះមកផ្សព្វផ្សាយអ្នកសារព័ត៌មាននៅខេត្ត បន្ទាយមានជ័យ សុទ្ធសឹងតែជា រៀមច្បងជើងចាស់ ដ៏ល្បី តែគួរអោយ សោកស្តាយ ធ្វើព័ត៌មានបំភ្លៃ រឿងហេតុ ទាំងនេះ តើសាកសមជាអ្នកសារព័ត៌មានដែលឬទេ?តើអ្នកសារព័ត៌មាន នៅក្នុងខេត្តបន្ទាយមានជ័យហេតុអ្វីមិនបានដឹងរឿងនេះ សូមផ្ញើឯកសារ លិខិតអញ្ជើញរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលបានចុះហត្ថលេខាថ្ងៃទីខែឆ្នាំនិងការប្រថាប់ត្រានៃសេចក្តីជូនដំណឹងចេញមក និង អ្នកដែលចុះហត្ថលេខា(ប្រជាពលរដ្ឋដែលបានទួល)ចេញមក បើមិនមានអីក្នុងការបញ្ជាក់បានន័យថា ពួកគាត់ធ្វើព័ត៌មាន បំភ្លៃការពិត អ្នកដែលរងគ្រោះគឺប្រជាពលរដ្ឋស្លូតត្រង់ ចោទប្រជាពលរដ្ឋថា អណាធិបតេយ្យ មានន័យថាមិនស្គាល់អត្តសញ្ញាណច្បាស់លាស់ប៉ុន្តែពួកគាត់មានអត្តសញ្ញាណប័ណ្ណ និងប័ណ្ណបោះឆ្នោត រស់នៅជាប់ចំនុចកើតហេតុ តើមានន័យយ៉ាងណាវិញ
ភាពមិនប្រក្រតីរបស់មន្ត្រីមួយចំនួនតូចចូលចិត្តបង្កក់ឯកសារ នៃសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តក្នុងគោលបំណងគាបស៊ី ជាបន្តបន្ទាប់ មានដូចជាអាច លិខិតអញ្ជើញឲ្យចូលមកបំភ្លឺ លិខិតអញ្ជើញឲ្យចូលរួមក្នុងការរកដំណោះស្រាយ ជាពិសេសពាក់ព័ន្ធទៅលើរឿង អចលនវត្ថុ ទំនាស់ដីធ្លីជាដើម។ល។
ចំណែកលោក ទុយ វណ្ណី ដែលរស់នៅរាជធានីភ្នំពេញវិញបានទាន់ពេលវេលា មិនក្រោមបីថ្ងៃមុន បើមិនចឹងទេពួកគាត់និងអ្នកសារព័ត៌មាន ធូរថ្លៃ ត្រៀមខ្លួនមកពីភ្នំពេញមិនទាន់ទេ មិនតែប៉ុណ្ណេះការផ្សាយព័ត៌មាន នៅទីតាំងខេត្តបន្ទាយមានជ័យ ធ្វើដូចខ្លួនឯងដឹងរឿងច្បាស់ណាស់ ប្រជាពលរដ្ឋ សុំណូមពរ ដល់សម្តេច តេជោ ហ៊ុនសែន ព្រះបិតាសន្តិភាព និងអភិវឌ្ឍន៍ មេត្តាជួយមើលមន្ត្រីផ្លែល្ពៅទាំងនោះផងពីព្រោះ លិខិតអញ្ជើញទាំងនោះមកដល់ដៃប្រជាពលរដ្ឋភាគច្រើន ត្រឹមតែមួយថ្ងៃ ឬដល់ពេលប្រលប់ពេលព្រឹកឡើងអោយចូលខ្លួន៕ដោយ មច្ចុរាជ

LEAVE A REPLY

Please enter your comment!
Please enter your name here