ការធ្វើស្រែប្រាំងស្តារឡើងវិញនៅខេត្តបន្ទាយមានជ័យ មកទល់ថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០២០ បានប្រមាណ៥.១១១ហិចតាលើគម្រោង ជាង១០.០០០ហិចតា ។

0
89

វាលស្រែដែលបានស្តារនោហភាគច្រលននៅស្រុកមង្គលបូរី ជាគោលដីដែលរងគ្រោះដោយទឹកជំនន់ច្រើនជាងគេកាលពីខែតុលាដល់ដើមខែវិច្ឆិកាឆ្នាំ២០២០ ។
ជាបេសសកម្មត្រួតពិនិត្យ វាយតម្លៃលើការស្តារធ្វើស្រែប្រាណងឡើងវិញនេះ កាលពីព្រឹកថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០២០ នៅឃុំសឿ ស្រុកមង្គលបូរី លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងអាជ្ញាធរដែនដី មន្ទីរជំនាញ ទទួលការចុះឧបត្ថម្ភភាគចក្រនិងអមដំណើរ លោកគន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងដំណើរពិនិត្យសកម្មភាពរបស់កសិកររងគ្រោះទឹកជំនន់ ដែលកំពុងសាបព្រោះ បង្កបង្កើនផលស្តារឡើងវិញ ។

ពោលគឺក្រោយទឹកជំនន់បានស្រក និងក្រោយពេលទទួលបានគ្រាប់ពូជស្រូវជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចគត្តិព្រឹទ្ធបណ្ឌិត ដែលបានចែកជូនប្រជាកសិករចំនួន ១១..០០០ គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យដែលមួយភាគតូចនោះផងនិងស្រូវពូជដែលកសិករបានម្ចាស់ការទិញខ្លួនឯងជាភាគច្រើននោះផង ។

ប្រតិភូបានសាទរនឹងមន្ត្រីអាជ្ញាធរ និងជំនាញមូលដ្ឋានដែលបានជួយសម្របសម្រួលដល់បងប្អូនប្រជាកសិករក្នុងការប្រញាប់ប្រញាល់ស្តារធ្វើស្រែប្រាំងឡើងវិញអោយទាន់ពេល។

ក្នុងនោះមានការគ្រប់គ្រង់ បែងចែកទឹក ការវាយដីភ្អូររាស់ ការប្រើពូជ ជី និងថ្នាំសម្លាប់សត្វល្អិតចង្រៃជាដើម ។
នៅថ្ងៃត្រង់ថ្ងៃដដែល លោកទេសរដ្ឋមន្ត្រីគន់ គីម និងអភិបាលខេត្តនិងមន្ត្រីអាជ្ញធរដែនដី មន្ត្រីជំនាញកសិកម្មបានទៅពិនិត្យ វាយតម្លៃបន្តនៅឃុំបត់ត្រង់ ស្រុកមង្គលបូរី។

ក្នុងនោះ ប្រតិភូបន្តដំណើរពិនិត្យផ្ទះប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ ត្រូវជួសជុលជូនប្រជាពលរដ្ឋដែលមានជីវភាពលំបាក់ស្នាក់នៅឡើងវិញ។

សូមរំលឹកថា កាលពីព្រឹកថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០២០ នេះនាផ្សារបូរីជ័យទី២ ភូមិចម្ការតាដោកឃុំឬស្សីក្រោកស្រុកមង្គលបូរី លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត តំណាងជាន់ខ្ពស់របស់សម្តេចតេជោហ៊ុន សែន នាយករដ្ខមន្ត្រី បានអញ្ជើញចែកពូជស្រូវអំណោយសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនពលរដ្ឋ១១.០០០គ្រួសារ ដោយទទួលបាន១០០គក្រ/១គ្រួសារ ។

អំណោយស្រូវពូជត្រូវជូនដល់បងប្អូនប្រជាពលរដ្ឋ ១១.០០០គ្រួសារ គឺសម្រាប់កន្លែងធ្ងន់ធ្ងរខ្លាំង មានស្រុកមង្គលបូរីច្រើនជាងគេ។បន្ទាប់មកគឺក្រុងសិរីសោភ័ណនិងស្រុកព្រះនេត្រព្រះ ។

ពោលគឺស្រុកមង្គលបូរីចំនួន ៩.៣៤០គ្រួសារ ,ក្រុងសិរីសោភ័ណចំនួន ២៧២គ្រួសារ ។

សូមរំលឹកថា ជំនន់ទឹកភ្លៀងនិងទឹកជំនន់ពីប្រទេសថៃដំណាក់កាលទី២កាលពីខែកញ្ញានិងពីពីថ្ងៃទី៣ខែតុលា មកទល់ដើមខែវិច្ឆិកាឆ្នាំ២០២០ បានប៉ះពាល់ដំណាំស្រូវរបស់កសិកររនៅ៨ក្រុងស្រុក /លើ៩ ។ក្នុងនោះ ខូចខាតហើយមាននៅ៤ស្រុកក្រុង/លើ៩ ។

យោងស្ថិតីផ្ទៃដីប៉ះពាល់និងខូចខាតដោយគ្រោះទឹកជំនន់លើដំណាំស្រូវរដូវវវស្សាឆ្នាំ២០២០-២១ របស់មន្ទីរកសិកម្ម រុក្ខប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យ(ចាប់ពីថ្ងៃទី២៤កញ្ញាដល់ដើមខែវិច្ឆិកា) បានអោយដឹងថា៖ ផ្ទៃដីអនុវត្តបាន(បង្កបង្កើនផល) នៅទូទាំងខេត្តសរុបរួមមានចំនួន ២៦៨.៥២១ហិចតា ។

ឯផ្ទៃដីប៉ះពាល់(ហត)ចំនួន ៧៦.៤៣៤ហិចតា ដែលមានស្រូវឡើងទឹកចំនួន៥.០២២ហិចតា ស្រូវធ្ងន់ចំនួន ១០.១០២ហិចតា កណ្តាលចំនួន ២៥.៥៣០ហិចតា ស្រាលសរុប ២៤.៦៤៨ហិចតា ក្នុងនោះដើមរដូវ២០.៥៨៦ហិចតា ។

ចំណែកផ្ទៃដីខូចខាត(ហត) សរុប១៥.៧០៨ហិចតា ក្នុងនោះ ធ្ងន់ចំនួន៣៤៥ហិចតា កណ្តាល ៦.៣១០ហិចតា ស្រាលសរុប ៩.០៥៣ហិចតា ក្នុងនោះដើមរដូវ ៧.៤២៤ហិចតា ។ ដំឡូងមី១២.៨៤៦ហិចតានិងដំណាំរួមផ្សំ ៦៩២ហិចតា ។
លោកបានបន្តថា រដ្ឋបាលខេត្តនិងមន្ទូរជំនាញបានពិនិត្យឃើញថា ផ្ទៃដីដំណាំស្រូវដែលខូចខាតទាំងអស់មានទីតាំងមួយចំនួននៅជាប់ស្ទឹង អូរ អាងទឹក ប្រឡាយមានប្រភពទឹកគ្រប់គ្រាន់អាចស្តារឡើងវិញចំនួន១២.២៧៣ហិចតានស្មើនឹង១១.១៦៩គ្រួសារ ។និងបន្លែ៣.២៩២គ្រួសារ ។

ចំពោះការឧបត្ថម្ភស្រូវពីសម្តេចនាយករដ្ឋមន្ត្រីនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតនូវស្រូវពូជ១.១០០តោនស្មើនឹង១១.០០០គ្រួសារ (១គ្រួសារបាន១០០គក្រ ដោយឥតគិតទំហំដីប៖ុន្មានក៏ដោយ ) គឺដើម្បីអោយកសិករធ្វើស្រែបណ្តេញទឹកក្នុងការស្តារជីវភាពឡើងវិញ ។

លោកប៉ាង វណ្ណសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យប្រាប់កាសែតរស្មីកម្ពុជាល្ងាចថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០២០ថា៖ ទូទាំងខេត្ត មកទល់ថ្ងៃនេះ ការធ្វើស្រែប្រាំងស្តារឡើងវិញក្រោយទឹកជំនន់បានចំនួន៥.១១១ហិចតា លើកម្រោងជាង១២.០០០ហិចតា ។ ក្នុងនោះច្រើនជាងគេនៅឃុំសឿ បានជាង២.២០០ហិចតា ឃុំចំណោមបានជាង៨០០ហិចតា និងឃុំឯទៀត ក្នុងស្រុកនេះ ។

ចំណែកនៅឃុំរហាល ស្រុកស្វាយចេក ធ្វើបានជាង២០០ហិចតា ។ ហើយក្នុងចន្លោះពី៥ទៅ៧ថ្ងៃ ទឹកបន្តស្រក ការធ្វើស្រែប្រដេញទឹកក៏បន្តធ្វើ ។
ចំណែកនៅក្រុងសិរិសោភ័ណ កសិករនោមិនតាន់បានស្តារឡើងវិញនៅឡើយ ព្រោះទឹកនៅជ្រៅនៅឡើយ ។

សូមពញ្ជាក់ថា ពូជស្រូវប្រាំង(មិនប្រកាន់រដូវ) ចុងរដូវវស្សាឬស្រូវដែលកសិ្រធ្វើស្តារឡើងវិញនេះមានពូជសែនក្រអូប(ពូជខ្មេរ ) ពូជ IR រ៥០៤,IR 54, 51 (ពូជវៀតណាម)ជាដើម ។

LEAVE A REPLY

Please enter your comment!
Please enter your name here