ឯកឧត្តម ដួង តារា នាំអំណោយ សម្តេចទាំងទ្វេ ចែកប្រជាពលរដ្ឋជាង ១,០០០គ្រួសារ ដែលរងគ្រោះជំនន់ទឹកភ្លៀង មកពីឃុំចំនួនពីរនៃស្រុកសង្កែ

0
68

បាត់ដំបង៖ ឯកឧត្តម ដួង តារា ជំនួយការផ្ទាល់ សម្តេចតេជោ និងជា អនុរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី រួមជាមួយ សប្បុរសជន និងអាជ្ញាធរ បាននាំអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋជាង ១,០០០គ្រួសារ ដែលរងគ្រោះដោយសារទឹកជំនន់ នាពេលកន្លងមក នៅ២ទីតាំងផ្សេងគ្នាគឺ៖ ទី១ស្ថិតនៅ ភូមិស្វាយធំ ឃុំអូរដំបង២ និងទី២ស្ថិតនៅ ភូមិអូរមុន្នី ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង នៅព្រឹកថ្ងៃ សៅរ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

សូមជម្រាបថា អំណោយរបស់ សម្តេចទាំងទ្វេ ដែលបានចែកជូនគ្រួសារនីមួយៗរួមមាន៖ អង្ក មី ត្រីខ ទឹកសុទ្ធ និង ថវិកាចំនួន ៥០,០០០រៀល។

ឯកឧត្តម ដួង តារា មានមតិសំណេះសំណាល និង ពាំនាំនូវការ នឹករលឹក និងការផ្តាំផ្ញើសួរសុខទុក្ខ ពី សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ ទន្ទឹមនេះ ឯកឧត្តមសូមអោយប្រជាជនទាំងអស់មានទំនុកចិត្ត និងក្តីសង្ឃឹមជាមួយ គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្រោមដំបូលសន្តិភាព ដែលតែងតែយកចិត្តទុកដាក់ចំពោះប្រជាជនគ្រប់កាលៈទេសៈ គ្រប់ទីកន្លែង។ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោជាប្រមុខ មិនទុកអោយប្រជាពលរដ្ឋរងគ្រោះ ដាច់បាយដោយសារកូវីដ១៩ ឬដោយសារគ្រោះមហន្តរាយជំនន់ទឹកភ្លៀងទេ។

ឯកឧត្តមក៏បានថ្លែងនូវអារម្មណ៍សោកស្តាយចំពោះបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងនាពេលកន្លងមក ព្រមទាំងបាន ក្រេីនរម្លឹកដល់បងប្អូនប្រជាពលរដ្ឋអោយប្រុងប្រយ័ត្ន ថែរក្សាសុខភាព ពិសេស សូមចូលរួមធ្វើអនាម័យតាមការណែរនាំរបស់ក្រសួងសុខាភិបាលដើម្បីបង្ការទប់ស្កាត់ មេរោគ កូវីដ១៩ ទាំងអស់គ្នា។

ទីបញ្ចប់ ឯកឧត្តមថ្លែងអំណរគុណ បងប្អូនអាជ្ញាធរ និង អ្នកសារព័ត៌មានទាំងអស់ ដែលចូលរួមផ្សព្វផ្សាយនូវព័ត៌មានពិត និងមានប្រយោជន៍ដល់សង្គមជាតិ។ ឯកឧត្តមសូមឲ្យចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និង សូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here